ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថិប កាសាន់ទ្រីនីកូល កំពុងហ្វឹកហាត់យ៉ាងសកម្មទាំងថ្ងៃ និងយប់មុនចេញទៅប្រកួតវគ្គជម្រុះនៅហ៊្សកដង់

123

 

ភ្នំពេញ៖កីឡាការិនីតេក្វាន់ដូកម្ពុជា ថិប កាសាន់ទ្រីនីកូល “Casandre Tubbs” បានត្រៀមខ្លួនរួចជាស្រេច ការប្រកួតវគ្គជម្រុះកីឡាតេក្វាន់ដូ WT នៃព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិតូក្យូទ្វីបអាស៊ី “Asia n qualification Tournament for Tokyo 2020 Olympic Game ” នៅប្រទេសហ៊្សកដង់នាខែឧសភា ដើម្បីឡើងទៅប្រកួតកីឡាអូឡាំពិក នាខែកក្កដានៅប្រទេសជប៉ុន ដោយរូបនាងខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងណាស់ទាំងថ្ងៃ និងយប់ឥតឈប់ឈរជាមួយ ឪពុកនាងជាគ្រូបង្វឹកកីឡាករតេក្វាន់ដូល្បីៗនៅសហរដ្ឋអាមេរិក។
លោក ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT តំណាងឲ្យលោក បណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុនរដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន ខេមរសហព័ន្ធកីឡា តេក្វាន់ដូWT បានមានប្រសាសន៍ថា កីឡាការិនី ថិប កាសាន់ទ្រីនីកូល បានត្រៀមរួចរាល់សម្រាប់ការ ប្រកួតវគ្គជម្រុះតេក្វាន់ដូអូឡាំពិកអាស៊ីឆ្នាំ២០២១ នាពាក់កណ្តាលខែឧសភានៅប្រទេសហ្សកដានី ឡើងទៅការប្រកួតកីឡាអូឡាំពិក នៅប្រទេសជប៉ុន។ កីឡាការិនីរូបនេះស្ថិតនៅក្រោម ការបណ្តុះបណ្តាលយ៉ាងស្វិតស្វាញ ជាមួយគ្រូបង្វឹកដ៏ល្បីល្បាញម្នាក់ និងឪពុករបស់នាង គឺលោក Greg Tubbs ដែលមានបទពិសោធន៏យ៉ាងច្រើន ក្នុងការបណ្តុះបណ្តាលអត្តពលិកតេក្វាន់ដូអាមេរិក ដែលទទួលបានជោគជ័យជាច្រើន។
លោកបានបន្តថា កម្ពុជាបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៤នាក់ ការប្រកួតវគ្គជម្រុះកីឡាតេក្វាន់ដូ WTខាងលើនេះរួមមានលោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ ចំណែកកីឡាការិនី ថិប កាសាន់ទ្រីនីកូល កូនខ្មែររស់នៅសហរដ្ឋអាមេរិក ប្រកួតក្នុងប្រភេទទម្ងន់ក្រោម៥៧គីឡូក្រាម និងកីឡាករ វ៉ា មិថុនា ប្រកួតក្នុងប្រភេទទម្ងន់ក្រោម៨០គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង