ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គលេខាធិការរងសហព័ន្ធប៊ូល និង ប៉េតង់សុំលាឈប់

93

ភ្នំពេញ៖លោកសូម៉ៃ សុខគាដែលជាអគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានសម្រេចចិត្តលាឈប់ពីតំណែង ដោយសារមូលហេតុ រវល់ការងារផ្ទាល់ខ្លួនច្រើន ។
ក្នុងលិខិតមួយដែលលោកសុខ គា ផ្ញើជូនឯកឧត្តម ស សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា និង ជាប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា នោះបានបញ្ជាក់ថា ប្រភេទកីឡាប៊ូលនិងប៉េតង់កន្លងមក មានប្រជាប្រិយភាពនិងបាន ការទទួលស្គាល់ពីមហាជនគ្រប់ ទីកន្លែងពិសេសក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ ដែលដណ្ដើមបានមេដាយទាំងកម្រិតតំបន់ ទ្វីប និង ពិភពលោក ។
លោកសូម៉ៃ សុខគាក៏បានបញ្ជាក់នៅក្នុងលិខិតដដែលនេះដែរថា រូបលោកក៏បានចូលរួមដឹកនាំ និងរៀបចំសហព័ន្ធនេះក្នុងថានៈ ជាអ្នកស្រឡាញ់តែដោយសារលោកមាន ភារកិច្ចចាំបាច់នោះទើបសុំលាឈប់ ។
សូមបញ្ជាក់ថា លោកសូម៉ៃ សុខគា ធ្លាប់បានប្រស្រ័យទាក់ទង ជាមួយលោកCLAUDE Azema ដែលជាប្រធានសហព័ន្ធកីឡាប៊ូលនិង ប៉េតង់អន្តរជាតិ ។លោកក៏ជាអ្នករួមចំណែកដ៍សកម្មមួយរូប ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាប៉េតង់ពិភពលោកកន្លងមក ។ពេលនេះលោកក៏បានចាកចេញ ពីសហព័ន្ធកីឡាដ៏ មានសក្ដានុពលមួយនេះហើយ ។
លោកស សុខា ដែលជារដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា និង ជាប្រធានសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជាក៏បាន ឯកភាពចំពោះសំណើលាឈប់នេះរួចទៅហើយដែរ ៕

អត្ថបទដែលជាប់ទាក់ទង