ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តចំនួន៣៖ គឺសៀមរាប ខេត្តព្រះសីហនុ និង កែបមានសក្តានុពល ខ្លាំងសម្រាប់រៀបចំ ការប្រណាំងកង់ ស៊ីហ្គេម ឆ្នាំ២០២៣

102

ភ្នំពេញ៖លោកនូ ចំរើនអគ្គលេខាធិការ សហព័ន្ធកីឡាខ្មែរទោចក្រយាន បានកំណត់ថាខេត្តចំនួន៣ គឺខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តកែប ដោយខេត្តមានសក្តានុពល វិស័យទេសចរណ៍ដ៏ទាក់ទាញ ព្រមជាមួយនឹង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដ៏ល្អប្រសើរ ក្នុងការរៀបចំប្រកួត កីឡាទោចក្រយានសម្រាប់ ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោកអគ្គលេខាធិការ បាននិយាយថា យោងតាមផែនការយុទ្ធសាស្ត្រ និងការចង្អុល បង្ហាញរបស់ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរ កីឡាទោចក្រយានបាន ណែនាំដល់ក្រុមមន្ត្រី បច្ចេកទេសសហព័ន្ធ ក្នុងការជ្រើសរើស ទីតាំងខេត្តចំនួន៣ ខាងលើនេះសម្រាប់ការទទួលរៀប ចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
សម្រាប់ខេត្តសៀមរាបមាន ហេដ្ឋារចនាសម្ព័ន ព្រលានយន្តហោះ ផ្លូវថ្នល់ ទីតាំងប្រាសាទបុរាណ តំបន់ទេសចរណ៍ជាច្រើន ឧទ្យានភ្នំគូលែនដែលអាចរៀបចំ ការប្រកួតប្រភេទ កីឡាកង់ភ្នំកង់គក់ដែល ក្រុមការងារបច្ចេកទេស របស់សហព័ន្ធបានចុះ ទៅត្រួតពិនិត្យម្តងរួចហើយៗបាន វាយតម្លៃថានឹងអាចរៀបចំ ការប្រកួតស្របតាមស្តង់ដា បច្ចេកទេសយ៉ាងល្អប្រសើរ។
ខេត្តព្រះសីហនុគឺជាតំបន់ឆ្នេរសមុទ្រ ដ៏ទាក់ទាញដ៏ល្អដែល សហព័ន្ធធ្លាប់បានរៀបចំ ការប្រកួតកីឡាប្រណាំង កង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជា ម្តងហើយនិងបាន ទទួលលទ្ធផលប្រកប ដោយភាពជោគជ័យ កាលពីដើមឆ្នាំ២០២០ កន្លងទៅនេះ។
ខេត្តព្រះសីហនុមាន សក្តានុពលផ្លូវថ្នល់ ដែលទាក់ទាញខ្លាំង ក្នុងការរៀបចំការប្រកួតផង និងទាក់ទាញ់ភ្ញៀវជាតិ-អន្តរជាតិ ក្នុងការចូលរួម ទស្សនាគាំទ្រដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣ផងដែរ។
ខេត្តកែបក៏មានលក្ខណៈ ស្រដៀងគ្នានឹង ខេត្តព្រះសីហនុផងដែរ ដោយខេត្តនេះមានស្ថានភាព ផ្លូវថ្នល់ឡើងចុះក្នុងនោះ មានឧទ្សានខេត្តកែប ដែលផ្តល់នូវភាពងាយស្រួល ក្នុងការរៀបចំការ ប្រណាំងកង់ភ្នំស្របតាមបទដ្ឋានបច្ចេកទេសសមស្របទៀតផង។
លោក នូ ចំរើនបានអះអាងថា ក្នុងចំណោម ខេត្តទាំង៣នេះ គឺខេត្តសៀមរាប ជាខេត្តអាទិភាពជាងគេ សម្រាប់ការប្រណាំងកង់ នៃការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ម្យ៉ាងទៀតប្រភពធនធាន កីឡាករ-កីឡាការិនី គ្រូបង្វឹកភាគច្រើន ក៏កើតចេញ ពីខេត្តតំបន់ទេសចរណ៍-វប្បធម៌ ដ៏ទាក់ទាញរបស់ ព្រះរាជាណាចក្រកម្ពុជាមួយនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង