ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តេក្វាន់ដូ WT កម្ពុជានឹង ធ្វើការប្រកួតវគ្គជម្រុះកីឡា អូឡាំពិតូក្យូ ទ្វីបអាស៊ី ហ៊្សកដង់ នាថ្ងៃទី២១-២២ ឧសភានេះ

103

ភ្នំពេញ៖កីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូWT (World Taekwondo)កម្ពុជាចំនួន២នាក់ដែលចូល រួមការប្រកួតវគ្គជម្រុះកីឡាតេក្វាន់ដូ WT នៃព្រឹត្តិការណ៍ការប្រកួត កីឡាអូឡាំពិតូក្យូទ្វីបអាស៊ី “Asia qualification Tournament for Tokyo 2020 Olympic Game ” នៅប្រទេសហ៊្សកដង់ នឹងធ្វើការប្រកួតជាផ្លូវការនា ថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០២១។
លោកគ្រូបង្វឹកឆយយ៉ុងសុក (CHOI Yong Sok)បានមានប្រសាសន៍ថា រូបលោកនិងកីឡាករវ៉ាមិថុនា នឹងធ្វើដំណើរចេញពីប្រទេស
កម្ពុជានាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១វេលាម៉ោង១១និង៥៥យប់ នឹងទៅដល់កន្លែង ប្រកួតវគ្គជម្រុះកីឡាតេក្វាន់ដូ WT ផ្លូវការនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១វេលាម៉ោង ១០ យប់ ដោយសារតែមេរោគ CIVOD-19 ជើងហោះហើរមួយចំនួនត្រូវសម្រាក គ្រាន់តែលោក និងកីឡាកររងចាំជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង រយៈពេល១៩ម៉ោង ហើយពេលទៅ ដល់ប្រលានយន្តហោះ ប្រទេសហ៊្សកដង់ក៏បន្តដំណើរ ទៅកន្លែងប្រកួតទៀត។
លោកគ្រូបង្វឹករូបនេះបន្តថា សម្រាប់ប្រភេទទម្ងន់ កីឡាការិនីថិប កាសាន់ទ្រីនីកូល និងវ៉ា មិថុនា យើងទាន់ដឹងថា មានកីឡាករ-កីឡាការិនីប៉ុន្មាននាក់ មកពីប៉ុន្មានប្រទេសចូលរួមទេ ប្រហែលថ្ងៃទី១៩ ឬ២០ឧសភា ទើបដឹង ពីព្រោះកីឡាករ វ៉ា មិថុនា ប្រកួតនៅថ្ងៃទី២១ ឧសភារីឯថិប កាសាន់ទ្រីនីកូល ប្រកួតនៅថ្ងៃទី២១ ខែឧសភាដែរ។ ចំណែកទ្វីបអាស៊ីយើង គណៈកម្មការតេក្វាន់ដូ WTជ្រើសរើសយកតែ២នាក់ គឺកីឡាករ២នាក់និងកីឡាការិនី២នាក់ ក្នុងមួយប្រភេទទម្ងន់ ដោយមួយប្រភេទទម្ងន់ៗ មានកីឡាករ១៦នាក់ និងកីឡាការិនី១៦នាក់ មានសិទ្ធិចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកតូក្យូនៅ ប្រទេសជប៉ុន។
លោក គង់ សក្ខិដា អគ្គលេខាធិការរង នៃខេមរសហព័ន្ធតេក្វាន់ដូWT បានប្រាប់តាមប្រព័ន្ធអនឡាញថា លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ ចំណែកកីឡាការិនី ថិប កាសាន់ទ្រីនីកូលនឹងធ្វើដំណើរ ពីសហរដ្ឋអាមេរិកទៅ ប្រទេសហ៊្សកដង់តែម្តង ដូច្នេះពួកគេនឹងជួប លោកគ្រូបង្វឹក ឆយ យ៉ុងសុក និងកីឡាករ វ៉ា មិថុនាមនៅទីនោះ។
លោកបានបន្តថា កម្ពុជាបណ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៤នាក់ រួមមានលោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក លោកគ្រូ Tubbs Gregory Allanជាគ្រូជំនួយចំណែកកីឡាការិនី ថិបកាសាន់ទ្រីនីកូលកូនខ្មែរ រស់នៅសហរដ្ឋអាមេរិក ប្រកួតក្នុងប្រភេទទម្ងន់ក្រោម៥៧គីឡូក្រាម និងកីឡាករ វ៉ា មិថុនា ប្រកួតក្នុងប្រភេទទម្ងន់ក្រោម៨០គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង