ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហែលទឹកបាន ទទួលសិទ្ធិអនុគ្រោះ សម្រាប់ការប្រកួតកីឡាអូឡាំពិកតូក្យូ

89

(ភ្នំពេញ៖អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា បានអះអាងថា សម្រាប់ការប្រកួតកីឡា អូឡាំពិកនៅទីក្រុងតូក្យូ
ប្រទេសជប៉ុននាឆ្នាំនេះ ប្រភេទកីឡាហែលទឹកត្រូវ សហព័ន្ធកីឡាហែលទឹកអន្តរជាតិ(FINA)និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិផ្ដល់សិទ្ធិអនុគ្រោះ (Wild Card)ដើម្បីចូលរួម ។
លោកហែម គីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា សហព័ន្ធអន្តរជាតិ និងគណៈកម្មាធិការអូឡាំពិក អន្តរជាតិផ្ដល់សិទ្ធិអនុគ្រោះ ដល់កីឡាករមួយរូប កីឡាការិនីមួយរូប និង គ្រូបង្វឹកមួយរូបសម្រាប់ ចូលរួមប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូ
តែសហព័ន្ធទោះបីជាបានកំណត់ថា នរណាមានអាទិភាពសម្រាប់ការចូលរួមនោះ ក៏ដោយក៏អ្វីៗត្រូវពិនិត្យមើលការធ្វើតេស្ត និង ការប្រឹងប្រែង របស់ពួកគេជាមុនសិន ។
ការចូលរួមដោយបានទទួល នូវសិទ្ធិអនុគ្រោះបែបនេះ សហព័ន្ធអន្តរជាតិអនុញ្ញាតឲ្យទាំងកីឡាករ ទាំងកីឡាការិនីមានសិទ្ធលេងតែ មួយវិញ្ញាសាតែប៉ុណ្ណោះ គឺវិញ្ញាសាហែលចម្ងាយ៥០ម៉ែត្ររបៀបសេរី ។តែប្រសិនបើយើងបានចូលរួម ដោយឈ្នះនៅក្នុងការប្រកួតជម្រុះនោះ យើងនឹងមានសិទ្ធជ្រើសរើសវិញ្ញាសាដើម្បីលេង ។
ក្នុងស្ថានភាពបែបនេះសហព័ន្ធខ្មែរកីឡាហែលទឹក នឹងពិនិត្យមើលពីសមត្ថភាពរបស់កីឡាករ កីឡាការិនី ដោយធ្វើការជ្រើសរើស អ្នកដែលមានទេពកោសល្យ ក្នុងការហែលវិញ្ញាសា៥០ម៉ែត្ររបៀបសេរី ។ តែទោះជាយ៉ាងណាក៏អ្វីៗ ត្រូវតែឆ្លងកាត់ការធ្វើតេស្តព្រោះទាំងអស់គ្នា សុទ្ធតែប្រឹងប្រែងហ្វឹកហាត់ ហេតុនេះគេត្រូវតែទទួល បានយុត្តិធម៌ដោយការធ្វើតេស្ត ។
លោកអគ្គលេខាធិការទទួលស្គាល់ថា យុគសម័យកូវីដ ១៩នេះកីឡាករ កីឡាការិនីពិតជាមានការលំបាក ក្នុងការហ្វឹកហាត់ណាស់ ទោះបីសហព័ន្ធបានធ្វើការ កត់សម្គាល់រួចហើយថា តើកីឡាករ កីឡាការិនីរូបណា ដែលមានសិទ្ធិផលល្អក៏ដោយ ក៏សហព័ន្ធបន្តពិនិត្យមើល ពីការប្រឹងប្រែងរបស់ពួកគេ ។
លោកគីរីអះអាងថាឈ្មោះ អ្នកដែលត្រូវទៅចូលរួមប្រកួតនោះ នឹងត្រូវបើកបង្ហាញនាអម្លុងខែក្រោយ ព្រោះពួកគេត្រូវចេញដំណើរ ទៅកាន់ប្រទេសជប៉ុននាចុងខែកក្កដា ឬ ដើមខែសីហាខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង