ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នឹងទៅហាត់នៅចិន ៣ខែដើម្បីបានលទ្ធផលល្អ ពីស៊ីហ្គេមលើកនេះ

152

ភ្នំពេញ៖កីឡាវាយកូនឃ្លីលើតុជាប្រភេទកីឡាមួយ ក្នុងចំណោម១២ប្រភេទ ដែលនឹងចេញទៅហាត់នៅប្រទេសចិន រយៈពេល៣ខែ
ដើមបីពង្រឹងសមត្ថភាព សម្រាប់ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមនាចុងឆ្នាំ២០២១នេះ ។
លោកស៊ុនសុទ្ធារិទ្ធអគ្គលេខាធិការសហព័ន្ធកីឡា វាយឃ្លីលើតុកម្ពុជា មានជំនឿចិត្តថា នឹងអាចដណ្តើមបាន លទ្ធផលដ៏គាប់ប្រសើរ ព្រឹត្តិការណ៍ស៊ីហ្គេមលើក នេះបន្ទាប់ពីចេញទៅហ្វឹកហាត់ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ខែ ខាងមុខ។
ទោះបីលោកលោកមិន ហ៊ានសន្យាថា នឹងក្រុមកីឡាករ កីឡាការិនីវាយកូនឃ្លីលើតុ ជម្រើសជាតិកម្ពុជា អាចឈានដល់មេដាយ ឬយ៉ាងណាក៏ពិតមែន ប៉ុន្តែឆ្លងកាត់តាមផែនការ យុទ្ធសាស្ត្ររបស់សហព័ន្ធ ក៏ដូចជាការខិតខំហ្វឹកហាត់ ត្រៀមរបស់កីឡាករ កីឡាការិនីទាំងអស់ គឺយើងនឹងអាចទទួល បាននូវលទ្ធផលដ៏គាប់ប្រសើរណាមួយ ពីការប្រកួត ស៊ីហ្គេមលើកនេះ។
លោក បន្ថែមទៀតថា សហព័ន្ធមានគម្រោង បញ្ជូនកីឡាករ៥នាក់ និងកីឡាការិនី៣នាក់ ចូលរួមប្រកួតប្រជែង លើ៦វិញ្ញាសា គឺឯកត្តជន វាយគូ និងក្រុម បុរស-នារី ដែលតាមគម្រោង សហព័ន្ធមានផែនការពង្រឹង លើវិញ្ញាសាជាក្រុម ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ យើងមិនទាន់អាចហ្វឹកហាត់ លក្ខណៈប្រមូលផ្តុំបាននៅឡើយ ដោយបច្ចុប្បន្នក្រុមកីឡាករកីឡាការិនិកំពុង បំបែកការហ្វឹហាត់នៅតាម ផ្ទះរៀងៗខ្លួនដោយគ្រាន់តែ ត្រួតពិនិត្យការហ្វឹកហាត់ តាមប្រព័ន្ធអនឡាញ។
លោកអគ្គលេខាធិការបាន ដាក់ក្តីសង្ឃឹមខ្ពស់ថា មានតែការហ្វឹកហាត់នៅ ប្រទេសចិននេះទេ ដែលអាច បង្កើននូវបច្ចេកទេស កាន់តែល្អប្រសើរ ដោយសារ តែការប្រកួតក្នុងស្រុក គឺក្រុមជម្រើសជាតិទាំងនោះ ភាគច្រើនសុទ្ធតែដណ្តើម បានចំណាត់ថ្នាក់លេខ១ (មេដាយមាស)ដែលនេះ គឺជាភាពដដែលៗរបស់ពួកគេ។ដូច្នេះហើយការហ្វឹកហាត់ នៅចិនអំឡុងខែសីហាឆ្នាំ២០២១នេះ នឹងជួបជាមួយដៃគូខ្លាំងៗ នឹងជួយជំរុញឲ្យក្រុមជម្រើសជាតិកម្ពុជា បង្កើនបាននូវបច្ចេកទេសល្អជាង ការហ្វឹកហាត់ និងការប្រកួតក្នុងស្រុក ជាក់ជាមិនខាន។
សូមបញ្ជាក់ថាស៊ីហ្គេមនៅវៀតណាម ប្រភេទកីឡាវាយកូនឃ្លីលើតុនេះ មានវិញ្ញាសាសរុបចំនួន៧ក្នុងនោះ មានវិញ្ញាសាផ្នែកបុរសមាន ឯកត្តជន, វាយគូ និងក្រុមចំនួន៣វិញ្ញាសា និងនារី៣វិញ្ញាសាដែរ គឺឯកត្តជន វាយគូ និងក្រុម និងវិញ្ញាសាចម្រុះ១វិញ្ញាសា។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ធ្លាប់បានបញ្ជាក់ថាកម្ពុជា បានត្រៀមបញ្ជូនកីឡាករកីឡាការិនី សក្តានុពលរបស់ខ្លួនចំនួន១២ប្រភេទ កីឡាមានចំនួន១៣៥នាក់ ចេញទៅបន្តការហ្វឹកហាត់នៅ សាធារណរដ្ឋប្រជាមានិតចិន ដើម្បីត្រៀមស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១នៅប្រទេសវៀតណាម និងឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ការហាត់នៅចិន នឹងមានទាំងការប្រកួត លក្ខណៈក្នុងស្រុកជាមួយកីឡាករ កីឡាការិនីចិន ម្យ៉ាងទៀតនៅទីនោះ មានឧបករណ៍ហ្វឹកហាត់ ទំនើបតាមស្តង់ដាទៀតផង៕

អត្ថបទដែលជាប់ទាក់ទង