ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខសហព័ន្ធបាល់ទាត់ អាស៊ាន The ASEAN Football Federation – AFFត្រូវតែប្រកួតទាំង ក្នុងដីនិងក្រៅដី

106

ភ្នំពេញ៖ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) ឯកឧត្តមឧត្តមសេនីយ៍ឯកខៀវ សាម៉េតបានបង្ហាញនូវ ជំហរថាព្រឹត្តិការណ៍ AFF Suzuki Cup នៅតែរក្សាការប្រកួតក្នុងដី និងក្រៅដីដដែលគឺគ្មាន ការប្រែប្រួលអ្វីឡើយ ។
ការចាប់ពូលសម្រាប់ ពានរង្វាន់ជើងឯកប្រចាំតំបន់ អាស៊ីអាគ្នេយ៍(The ASEAN Football
Federation – AFF) នឹងធ្វើនៅថ្ងៃទី១០ខែសីហា ឆ្នាំ២០២១ខាងមុខនេះ ។
កាលពីចុងឆ្នាំមុន AFF បានប្រកាសថាព្រឹត្តិការណ៍ AFF Suzuki Cup 2020 នឹងត្រូវធ្វើឡើង ចាប់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីការពន្យាពេល នៃការប្រកួតដោយសារ ការរីករាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តមឧត្តមសេនីយ៍ឯកខៀវ សាម៉េត មានប្រសាសន៍ថា “យើងមានសេចក្តីរីករាយ
សូមប្រកាស កាលបរិច្ឆេទចាប់ឆ្នោតបែងចែកជាផ្លូវការ សម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំនេះ។ ខណៈដែលគោលបំណងរបស់ AFF គឺដើម្បីរៀបចំការប្រកួតតាមទំរង់ និងកាលវិភាគ ពេញលេញដដែល រួមទាំងការប្រកួតក្នុងដី និងក្រៅដី នៅគ្រប់វគ្គ។ យើងក៏ទទួលស្គាល់ផងដែរ នូវភាពចាំបាច់ដើម្បីស្វែងយល់ និងត្រៀមសំរាប់ផលប៉ះពាល់ នៃរោគរាតត្បាតកូវីដ១៩ រួមទាំងទម្រង់ប្រកួតដែល អាចមានដូចជាការប្រើប្រាស់ ទីតាំងប្រកួតនៅ លើទឹកដីកណ្តាលណាមួយ។”
“សុខភាពនិងសុវត្ថិភាព របស់ភាគីពាក់ព័ន្ធនឹងនៅ តែបន្តជាអាទិភាពធំបំផុតសម្រាប់
យើងនៅពេល យើងពិចារណាលើជំរើសផ្សេងៗ សំរាប់ការប្រកួត។ សេចក្តីប្រកាសបន្ថែមទៀត
អំពីព្រឹត្តិការណ៍នេះ នឹងត្រូវធ្វើឡើងនៅក្នុងខែកក្កដា។”
គួររំឮកថាថ្មីៗកន្លងទៅនេះ សហព័ន្ធបាល់ទាត់ អាស៊ីអាគ្នេយ៍គ្រោងនឹងធ្វើការប្រកួត
ពានរង្វាន់នេះឡើងវិញ នៅខែមេសា ដល់ខែឧសភាឆ្នាំ២០២១ ប៉ុន្តែត្រូវបានសម្រេចកែ ប្រែកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ទៅប្រកួតចាប់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ វិញបើគ្មានអ្វីប្រែប្រួល។
សម្រាប់ព្រឹត្តិការណ៍នេះ គ្រោងធ្វើការប្រកួតនៅ ឆ្នាំ២០២០គឺនៅចន្លោះ ពីថ្ងៃទី២៣ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ តាមរូបបមន្តប្រកួត ២ដងក្រៅដី និង ២ដងក្នុងដី ប៉ុន្តែត្រូវបានរារាំង ដោយសារជំងឺកូវីដ-១៩។
ពានរង្វាន់ជើងឯកប្រចាំតំបន់ អាស៊ីអាគ្នេយ៍AFFSuzukiCupគឺជាការប្រកួតកីឡាបាល់
ទាត់ធំជាងគេនិងមាន កិត្យានុភាពបំផុត នៅតំបន់អាស៊ីអាគ្នេយ៍៕

អត្ថបទដែលជាប់ទាក់ទង