ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋនៅភ្នំពេញ ជាង១លាន៥សែននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ គិតត្រឹមថ្ងៃទី០៧មិថុនានេះ

74

 

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០៧មិថុនានេះ ប្រជាពលរដ្ឋរស់នៅភ្នំពេញ ជាង១លាន៥សែននាក់ហើយ ដែលទទួលបានការ ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានជម្រុញឱ្យពន្លឿននៃចាក់វ៉ាក់សាំងនេះ អោយបានលឿននិងបានគ្រប់គ្នា សម្រាប់អ្នករស់នៅភ្នំពេញ ដោយយ៉ាងយូរបំផុត ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខ ដើម្បីកាត់ផ្តាច់ឱ្យបាននូវ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ៖ចាប់ពីថ្ងៃទី១៨កុម្ភៈ រហូតមកដល់ថ្ងៃទី០៧ មិថុនាឆ្នាំ២០២១នេះ ប្រជាពលរដ្ឋនៅភ្នំពេញ ចំនួនជាង១លាន៥សែននាក់ហើយ ដែលទទួលបាន ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ លោក ឃួង ស្រេង តែងបានចុះធ្វើការត្រួតពិនិត្យ ទីតាំងចាក់វ៉ាក់សាំងជារឿយៗ និងបានជម្រុញឱ្យ ក្រុមការងារ ក្រុមគ្រូពេទ្យនិងអាជ្ញាធរដែនដី សម្រុកចាក់វ៉ាក់សាំងនេះ ឱ្យបានលឿន និងបានគ្រប់គ្នាសម្រាប់ អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ឱ្យបាននូវ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ៕

អត្ថបទដែលជាប់ទាក់ទង