ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧២៩នាក់ ជាសះស្បើយ ៣៩៨នាក់និង ស្លាប់ថ្មី ១១នាក់

52

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៧២៩នាក់ (ឆ្លងសហគមន៌ : ៦៧១ នាំចូល: ៥៨) ខណៈអ្នកជំងឺចំនួន៣៩៨នាក់ជាសះស្បើយនិង ស្លាប់ថ្មី ១១នាក់។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប កេីន ៣៦២៤០នាក់ និងចំនួនជាសះស្បេីយសរុប កេីន ២៩០៤៧នាក់ និងស្លាប់ថ្មី ១១នាក់ សរុបស្លាប់២៨៩នាក់។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ ហេីយ និងប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ដែរ ។
យេីងត្រូវបន្តគម្លាតបុគ្គល បន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល៕

អត្ថបទដែលជាប់ទាក់ទង