ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកមប្រើលើយន្តហោះ ភួង សាវតា បានតំណែងតួឯក រួមគ្នាជាមួយតារាឯក កញ្ញា អាង សុជាតា

89

ភ្នំពេញ៖ បង្ហាញវត្តមានលើអាជីពសិល្បៈជិតមួយ ឆ្នាំប៉ុណ្ណោះ ភួង សាវតា ដែលដើមឡើយ គឺជាប្រធានបាហុនិការ ឬអ្នកបម្រើលើ យន្តហោះស្រស់សង្ហា រូបនេះអាចគ្រងបាន តំណែងជាតួឯកក្នុងភាពយន្តភាគថ្មីមួយភ្លែត ដោយសម្តែងរួមគ្នា ជាមួយតារា ស្រីស្រស់សោភាវ័យក្មេង អាង សុជាតា ហៅ ឈូឈូនោះ។
លោក ភួង សាវតា ទទួលបានការងារសិល្បៈជាហូរហែ ប៉ុន្តែមិនមែនដោយភាពចៃដន្យឡើយខណៈ រូបសម្បត្តិ សីលធម៌ និងទេពកោសល្យ ដែលជាទុនដ៏សំខាន់ សម្រាប់ប្រឡូកក្នុងអាជីពជាអ្នកសិល្បៈនោះគឺតារាប្រុសវ័យ២៧ ឆ្នាំរូបនេះមានគ្រប់គ្រាន់ និងជាហេតុដែល លោកអាចទទួលបានឱកាសទីផ្សារការងារសិល្បៈយ៉ាងឆាប់ រហ័សក្នុងរយៈពេលខ្លី។ កត្តាដែលទទួលបានឱកាស ការងារទាំងការច្រៀង និងសម្តែងជាហូរហែនេះ ក៏មិនមែនជារឿងចៃដន្យដែរ គឺស្របពេលដែល លោកទទួលបានការ ជួយណែនាំបង្ហាញ ពីបងប្រុសជីដូនមួយរបស់លោកគឺ លោក រតនៈ ពិសិដ្ឋនោះតែម្តង។
លោកថា៖ លោក គឺជាប្រធានក្រុម បណ្តុះបណ្តាលបាហុនិការ នៃក្រុមហ៊ុនJCAirline  ដែលក្រោយពីទំនេរច្រើន ពីការងារនៅ លើបក្សីស្លាបដែកនោះ លោកបានសម្រេច ចិត្តចូលប្រឡូក ការងារសិល្បៈដែលខ្លួនស្រលាញ់ ដោយមានការជួយជ្រោមជ្រែង បង្ហាត់បង្ហាញណែ នាំពីបងប្រុសផងដែរ ។ លោកថា ដំបូងអាចជារឿងលំបាកបន្តិច ហើយក្រោយមក លោកអាចបំពេញការងារសិល្បៈ បានច្រើនទាំងការច្រៀង និងសម្តែង រហូតទទួលបានឱកាសពីផលិតករ និងអ្នកដឹកនាំ ផលិតជាបន្តបន្ទាប់។ លោកថា ថ្មីៗនេះលោកទទួល បានតំណែងតួឯក ក្នុងភាពយន្តភាគមួយ របស់ទូរទស្សន៍ហង្សមាសគឺរឿង សម្បកក្រៅ ដែលសម្តែងរួមគ្នា ជាមួយតារាស្រីវ័យក្មេង កញ្ញា ឈូឈូ នោះ។
លោកថា លោក និងឈូឈូ សម្តែងរួមគ្នាបាន ល្អបើទោះបីនេះគឺជាជំនួបលើកដំបូងក៏ដោយ។ លោកថា ជាលើកដំបូង ប៉ុន្តែលោកបានហ្វឹកហាត់ និងប្រឹងប្រែងច្រើន រហូតលោកទទួលបានបទ ពិសោធន៍ថ្មី និងយល់ថា ការងារសិល្បៈមិនមែនជារឿងងាយ
ស្រួលឡើយគឺត្រូវឆ្លងកាត់ ការអត់ធ្មត់ប្រឹងប្រែង ដើម្បីឲ្យស្នាដៃដែល ចូលរួមសម្តែងទទួល បានការពេញ ចិត្តពីទស្សនិកជន ប៉ុន្តែប្រសិនបើ ធ្វើឲ្យតែរួចពីដៃគឺមិន អាចទាញបានការ ចាប់អារម្មណ៍ពីទស្សនិកជនឡើយ។
លោកថា៖ ក្រៅពីសម្តែងភាពយន្តលោក ក៏ទើបនឹងទទួលបាន ឱកាសថតឈុត ផ្សព្វផ្សាយពាណិជ្ជកម្ម ការច្រៀងនៅលើ កម្មវិធីកម្សាន្តចុងសប្តាហ៍ របស់ទូរទស្សន៍នានា និងការសម្តែង ក្នុងបទចម្រៀងជាដើម ។ លោកថាបើទោះបី ជាសភាពនៃការសង្គមវិល ត្រឡប់មករកស្ថានភាព ដើមបញ្ចប់ការ ឆ្លងជំងឺកូវីដ១៩នោះ លោកនឹងវិលទៅ បំពេញការងារចាស់ជាធម្មតា ហើយលោកក៏ នឹងបន្តទទួលយកការងារសិល្បៈជាធម្មតាតាមពេលវេលាដែលអាចធ្វើទៅរួច។ សិល្បករបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស នាសាកលវិទ្យាល័យបញ្ញាសាស្ត្ររូប នេះបាន លើកឡើងដែរថា បន្ថែមលើកការងារ ដែលមានច្រើនស្រាប់នេះដែរ លោកក៏គ្រោងនឹង បង្កើតស្នាដៃថ្មីរួមគ្នា ជាមួយសិល្បកររាមច្បង នូវទស្សនីយភាពសិល្បៈទាំង ការច្រៀងក្បាច់រាំ និងសម្តែងថ្មីប្លែក សម្រាប់បម្រើការកម្សាន្តរបស់ ទស្សនិកជនផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង