ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធខ្មែរកីឡាហែលទឹក បង្ហាញសមាសភាពកីឡាករ កីឡាការិនី ចូលរួមកីឡាអូឡាំពិកក្រុងតូក្យូ

444

 

ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ចេញឈ្មោះកីឡាករ កីឡាការិនីដែលត្រូវចេញ ទៅចូលរួមប្រកួតកីឡាអូឡាំពិករដូវ
ក្ដៅនៅទីក្រុងតូក្យូប្រទេស ជប៉ុនជាផ្លូវការហើយ ។
លោកហែម គីរីអគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា ការចូលរួមប្រកួតកីឡាអូឡាំពិកនេះ កម្ពុជាមិនបាន
ចូលរួមប្រកួតជម្រុះឡើយ តែកម្ពុជាបានចូលរួម ដោយការអនុគ្រោះ(Wild Card) ។ការចូលរួមប្រកួត ដោយការអនុគ្រោះបែបនេះ សហព័ន្ធកីឡា
ហែលទឹកអន្តរជាតិ(FINA)អនុញ្ញាតិឲ្យលេង តែមួយវិញ្ញាសាប៉ុណ្ណោះ គឺវិញ្ញាសាហែល ចម្ងាយ៥០ម៉ែត្ររបៀបសេរី ។
ប្រសិនបើកម្ពុជាបានចូលរួម ដោយធ្វើការប្រកួត ជម្រុះនោះនឹងអាចលេង បានច្រើនវិញ្ញាសា តែសម្រាប់ការចូលរួម ដោយការអនុគ្រោះបែបនេះ គេអនុញ្ញាតិឲ្យលេង តែវិញ្ញាសាហែល៥០ម៉ែត្ររបៀប សេរីប៉ុណ្ណោះ ។
សម្រាប់កម្ពុជាសហព័ន្ធបាន ត្រូវបានគេអនុញ្ញាតិឲ្យ កីឡាករមួយរូបកីឡាការិនីមួយរូប និងគ្រូបង្វឹកមួយរូបចូលរួម។ បន្ទាប់ពីការធ្វើ
តេស្តលើសមត្ថភាព ទាំងកីឡាករ និង កីឡាការិនីជាច្រើនលើក ច្រើនសារមកនោះសហព័ន្ធ សម្រេចបញ្ជូនកីឡាករហែម ប៉ុច និង កីឡាការិនី
ម៉ីលី មុយនីកចូលរួម ។
កីឡាករហែម ប៉ុចគឺជាកីឡាករនៅ ក្នុងស្រុកខ្មែរយើងនេះ ទេតែសម្រាប់កីឡាការិនីម៉ីលី មុយនីកមកពីអាមេរិក ព្រោះគាត់ជាកូនកាត់
ខ្មែរអាមេរិក ។ កីឡការិនីម៉ីលី មុយនីករស់នៅប្រទេសអាមេរិក មែនតែសហព័ន្ធបាន ធ្វើតេស្តលើសមត្ថភាព របស់គេតាមអនឡាញគឺគាត់ពិត
ជាកីឡាការិនីមួយរូបដែលមាន ជំនាញហែល៥០ម៉ែត្រ របៀបសេរីតែម្ដង ។
ចំពោះកីឡាករហែម ប៉ុចគេក៏មានជំនាញហែល លើវិញ្ញាសា៥០ម៉ែត្ររបៀបសេរីដែរ ។ការធ្វើតេស្តជាច្រើន លើកមកនោះកីឡាករ
រូបនេះស្ថិតក្នុង ចំណាត់ថ្នាក់លើគេរហូត មិនតែប៉ុណ្ណោះកីឡាកររូបនេះ មានចិត្តអំណត់ ក្នុងការហ្វឹកហាត់ណាស់ ទោះបីក្នុងស្ថានភាពដែលជម្ងឺ
កូវីដ ១៩កំពុងតែរាតត្បាត ក៏ពិតមែនក៏គេមិនដែល បោះបង់ចោលការហ្វឹកហាត់ដែរ ។
ចំពោះគ្រូបង្វឹកដែលនឹង ត្រូវដឹកនាំទៅចូលរួម ប្រកួតកីឡាអូឡាំពិកនោះ គឺអតីតកីឡាករជម្រើស ជាតិកម្ពុជាដែល ធ្លាប់បានចូលរួម
ប្រកួតកីឡាអូឡាំពិកនោះ ជាអ្នកដឹកនាំទៅ ៕

អត្ថបទដែលជាប់ទាក់ទង