ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្ដែងថ្មីពេញនិយមទស្សនិកជន មួយឈុតស៊ឹម ស្រីនិច ស្លៀកសម្ញែងរាង ត្រូវមហាជន (ថាដូចអត់ស្លៀកខោក្នុង)

107

ភ្នំពេញ៖ កន្លងមកមហាជនបានដឹងមកហើយថា តារាសម្តែងស្រី ស៊ឹម ស្រីនិច មិនត្រឹមតែមានសមត្ថភាពនៅក្នុងការសម្តែងរឿងបានល្អប៉ុណ្ណោះទេ សូម្បីតែស្ទីល នៃការតែងខ្លួន និង រូបភាព សិល្បៈរបស់នាងនីមួយៗ ក៏ធ្វើឱ្យមហាជន ជាពិសេសបុរសៗមិនតិចទេ លួច ក្នាញ់ ស្រ ឡាញ់ នាង នឹងសម្រស់របស់តារាស្រីរូបរាងតូចច្រឡឹងនេះ ។
មិនខុសពីតារាដទៃទេជារឿយៗ ស៊ឹម ស្រីនិច តែងចែករំលែករូបភាពដ៏ស្រស់ស្អាតរបស់ខ្លួន ដល់អ្នកគាំទ្រនៅតាមបណ្តាញសង្គម ។ អ្វីដែលចាប់អារម្មណ៍ទាំងរូបភាព និង ការតែងខ្លួនពិតជាទាក់ទាញមិនធម្មតាឡើយ ។
ថ្មីៗនេះ នាងបានសម្ញែងរាងក្នុងឈុតសិចស៊ីនៅមាត់សមុទ្រមួយសន្លឹកពណ៌ទឹកសមុទ្រ តែបែរជាត្រូវបានទទួលរងការរិះគន់ពីសំណាក់មហាជនអ្នកលេងបណ្តាញសង្គមមួយចំនួន ដោយពួកគេបានលើកឡើងថាឈុតនោះ តារាសម្តែង ស៊ឹម ស្រីនិច ហាក់មិន បានស្លៀក
ខោក្នុងនោះឡើយ ពោលគឺឈុតនោះ នាងពាក់អាវកាក់បញ្ចេញក្បាលពោះ និង សំពត់បញ្ចេញល្វែងជើងមួយចំហៀងដល់ចង្កេះ ដែលមើលទៅហាក់មិនឃើញខោក្នុងនោះឡើយ ។
យ៉ាងណាមិញ បើទោះជាមាន មតិរិះគន់មួយចំនួនក្តីលើរូបថតមួយសន្លឹកនោះ ស៊ឹម ស្រីនិច ក៏ត្រូវបានមហាជនអ្នកគាំទ្ររូបនាងមួយចំនួន បានចេញមុខមកសរសើរ អាយដលIdol របស់ខ្លួនផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង