ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាត្រៀមចូលរួម ជើងឯកទ្វីបអាស៊ី-ចិន

89

ភ្នំពេញ៖បន្ទាប់ពីខ្ទាតចេញពីការ ប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់ បាល់ទាត់ពិភពលោក កាតា ឆ្នាំ២០២២ (FIFA World Cup Qatar 2022) និងពានជើងឯកទ្វីបអាស៊ី ចិន ២០២៣ (AFC Asian Cup™)ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបន្តមានការប្រកួត ពានជើងឯកទ្វីបអាស៊ី ចិន ២០២៣ សម្រាប់វគ្គជម្រុះជុំទី៣ (វគ្គ Play-off) នៅខែកញ្ញាខាងមុខនេះ ។

រូបមន្តដែលរៀបចំដោយ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ការប្រកួតវគ្គជម្រុះជុំទី៣ វគ្គ Play-off Round 1 ពានជើងឯកទ្វីបអាស៊ី (AFC Asian Cup™) គឺគេកំណត់យកក្រុមលេខ៥ តាមពូលទាំង៨ (សរុបរកបាន ៧ក្រុម ក្រោយពូល H មានក្រុមមួយដកខ្លួន) និងក្រុមលេខ៤ ដែលមានចំណាត់ថ្នាក់ និងពិន្ទុតិចបំផុតក្នុងពូល ចំនួន ៤ក្រុមផ្សេងទៀត មកបង្រ្គប់ដើម្បីប្រកួតជម្រុះ ហើយជាលទ្ធផល កម្ពុជា ដែលស្ថិតនៅបាតតារាងក្នុងពូល C គឺត្រូវឡើងទៅជុំទី២ ដើម្បីត្រៀមចាប់ពូល នៅពេលខាងមុខនេះ។
កម្ពុជា អាចនឹងត្រូវជួបជាមួយ ហុងកុង, ម៉ាល់ឌីវ, ស្រីលង្កា, នេប៉ាល និងមីយ៉ាន់ម៉ា ដោយប្រកួតចំនួន ២ជើង ហើយគ្រោងធ្វើនៅដើមខែកញ្ញា ពោលគឺជើងទី១ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ និងជើងទី២ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១។
ក្រុមដែលឈ្នះនឹងបានកៅអីឡើងវគ្គចែកពូល ពានរង្វាន់ជើងឯកទ្វីបអាស៊ី (AFC Asian Cup™) ដែលជាជុំចុងក្រោយបន្តទៀត ខណៈបើចាញ់គឺនៅសល់ឱកាសប្រកួតជម្រុះ ១លើកទៀត (វគ្គ Play-off Round 2) ដែលមាន កោះហ្គាម អង្គុយរង់ចាំក្រុមដែលចាញ់ (វគ្គ Play-off Round 1)។
សូមបញ្ជាក់ថាកាលពីឆ្នាំចុងក្រោយនៃ ពានរង្វាន់ជើងឯកទ្វីបអាស៊ី (AFC Asian Cup™) ក្នុងខណៈពេលដូចគ្នានេះ កម្ពុជា នៅពេលនោះត្រូវបាន ចាប់ឆ្នោតផ្គូរផ្គងចំប្រកួតជាមួយ ក្រុមឆាយនីសតៃប៊ិ ហើយជាលទ្ធផល កម្ពុជា បានឈ្នះក្នុងលទ្ធផលទាំងពីរជើង ៤ទល់២ ហើយបានឡើងទៅវគ្គចែកពូល រួមពូលជាមួយ ហ៊្សកដានី, វៀតណាម និងអាហ្វហ្គានីស្ថាន៕

អត្ថបទដែលជាប់ទាក់ទង