ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនធំៗ អស់ហើយតែ សម្រស់ លោកជំទាវ យឹម ឆៃលីននៅស្អាតទាក់ ទាញចំណាប់អារម្មមហាជនច្រើន

286

ភ្នំពេញ៖ លោកជំទាវ យឹម ឆៃលីន មិនត្រឹមតែមានរូបរាងស្រស់ស្អាត និងជាឧត្ដម ភរិយារបស់ ឯកឧត្ដមហ៊ុន ម៉ានី មិនចាញ់ តារា សម្ដែង និងតារាបង្ហាញម៉ូត ខ្មែរឡើយ លោកជំទាវក៏ជា មនុស្សស្រីក្រោយខ្នង គឺការងារសប្បុរសធម៌ជាច្រើន ជាពិសេស ការចូលរួមក្នុងការងារសង្គម គឺ ការងារដាំដើមឈើ និងជួយកុមារទីទាល់ ជួប ទុក្ខលំបាក ជាច្រើន តែលោកជំទាវ ហាក់មិនសូវបង្ហាញខ្លួនប៉ុន្មាននោះ ឡើយ។

តែយ៉ាងណាក្តី លោកជំទាវ ត្រូវបានទទួល ការកោតសរសើរ ពីមហាជន ជាខ្លាំង ពីការងារជួយដល់កុមាររងគ្រោះ ជាង១០ឆ្នាំមកហើយ ក្នុងនោះ លោកជំទាវក៏ ជាប្រធានកិត្តិយសនៃយុវ ជនស្ម័គ្រចិត្តជួយសង្គមផងដែរ។
ប្រសិនបើ ក្រឡេកទៅមើលសម្រស់របស់លោកជំទាវវិញ ទោះបីជា កូនៗធំអស់ហើយក្តី តែ លោកជំទាវ នៅតែរក្សាសម្រស់ទាក់ទាញ ចំណាប់អារម្ម មហាជនច្រើន និងមានសម្រស់ស្អាតជានិច្ច ដូច្នេះមិនប្រែប្រួលសូម្បីតែបន្តិចសោះ លើសពីនេះទៅទៀត ស្រីៗណាឃើញ សម្រស់លោកជំទាវហើយ គឺសុទ្ធតែប៉ងប្រាថ្នាចង់បាន សម្រស់បែបនេះ គ្រប់ៗគ្នា ហើយលាន់មាត់សរសើរ ពេញមាត់ថា ស្រស់នៅតែស្អាត ដ៏ដែល លោកជំទាវ ។
សូមបញ្ជាក់ថា៖ លោកជំទាវ យឹម ឆៃលីន ជាឧត្តមភរិយារបស់ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនោះលោកជំទាវ ក៏មានចំណងដៃ កូនប្រុសស្រី ៣ នាក់ហើយដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង