ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តើការទទួលទង់ស៊ីហ្គេម មកកម្ពុជាធ្វើបែបណា បើវៀតណាមពន្យារពេលនោះ?

321

ភ្នំពេញ៖នៅក្នុងករណីនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានពន្យល់ ថា «តាមនីតិវិធី គឺថាម្ចាស់ផ្ទះស៊ីហ្គេមមុន ត្រូវធ្វើពិធីផ្តល់និងទទួលទង់ដល់ម្ចាស់ផ្ទះ ស៊ីហ្គេម បន្ទាប់ ហើយក្នុងករណីដែលម្ចាស់ផ្ទះស៊ីហ្គេម ខកខានមិនបានធ្វើ គេត្រូវប្រារព្ធពិធីប្រគល់ទង់ទៅម្ចាស់ផ្ទះមួយផ្សេងទៀត។
ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ធ្វើ នៅប្រទេសហ្វីលីពីន ដែលម្ចាស់ផ្ទះត្រូវធ្វើពិធីប្រគល់ជូនដល់ ប្រទេសវៀតណាម ដែលត្រូវដល់វេន ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ហើយប្រសិនបើវៀតណាម ខកខានមិនបានធ្វើនៅក្នុងឆ្នាំ២០២១ នោះ គេនឹងប្រារព្ធពិធីប្រគល់ទង់ពីប្រទេសហ្វីលីពីនផ្តល់ ជូនមកដល់ម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាដល់វេនធ្វើជាម្ចាស់ផ្ទះនេះ គឺជានីតិវិធីនៃការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ជាបន្តបន្ទាប់។
ការប្រគល់និងទទួលទង់ស៊ីហ្គេម អាចនឹងធ្វើឡើងតាមរបៀបមួយចំនួនទៀត ដូចជាអាចធ្វើឡើងនៅក្នុង អង្គប្រជុំនៃក្រុមប្រឹក្សាអាស៊ីអាគ្នេយ៍។ជាមួយគ្នានោះឮប្រសិនបើម្ចាស់ផ្ទះវៀតណាម មិនអាចទទួលធ្វើស៊ីហ្គេមនេះទេវៀតណាម នឹងបានបាត់បង់នូវភាពជាអ្នកដឹកនាំ
របស់ខ្លួន។
នៅក្នុងប្រវត្តិសាស្ត្ររបស់ស៊ីហ្គេម កន្លងមក មិនធ្លាប់មានប្រទេសណា មួយលុបចោលស៊ីហ្គេមខណៈដល់វេនខ្លួនធ្វើជាម្ចាស់ផ្ទះ នោះឡើយ។ ដោយសារវិបត្តិជំងឺកូវីដ-១៩ វៀតណាមបានជូនដំណឹងពីការពន្យារពេល ពីឆ្នាំ២០២១ ទៅឆ្នាំ២០២២ ឬក៏អាចរំលងស៊ីហ្គេម ២០២៣ លើកទៅរៀបចំស៊ីហ្គេមរបស់ខ្លួន ទៅឆ្នាំ២០២៥ ឬ ឆ្នាំ២០២៧ ខាងមុខ ដោយលើកបញ្ហាពន្យារពេលនេះ បានជជែកគ្ នានៅក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ហើយនឹងបើកកិច្ចប្រជុំអនឡាញមួយទៀត នៅក្នុងកម្រិតក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា បើទោះបីជា ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១នៅវៀតណាមត្រូវពន្យារពេលទៅឆ្នាំ២០២២ឬផ្លោះរំលងរយៈពេលវែង ទៅឆ្នាំ២០២៥ ឬឆ្នាំ២០២៧ យ៉ាងណាក៏ឯកឧត្តមវ៉ាត់ ចំរើន នៅតែបញ្ជាក់ជំហរយ៉ាងរឹងមាំដែរថា ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់ព្រះរាជាណាចក្រកម្ពុជា នៅតែរក្សាកាលបរិច្ឆេទ ក្នុងខែមិថុនា ឆ្នាំ២០២៣ និងកំពុងបន្តកិច្ចខិតខំប្រឹងប្រែង តាមផែនការមេស៊ីហ្គេមសម្រួចគោលដៅ ឆ្ពោះទៅរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់ តំបន់ជាប្រវត្តិសាស្ត្រជា លើកដំបូងរបស់ខ្លួន ប្រកបដោយក្តីសង្ឃឹមយ៉ាងមុតមាំ និងភាពជឿជាក់មិនប្រែប្រួលឡើយ៕

អត្ថបទដែលជាប់ទាក់ទង