ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង កញ្ញា វីរៈ និច្ច ​បង្ហាញ​ស្ទា​យ៍​យ៉ាង​ស៊ី​អារម្មណ៍​ ហ្វេនៗ​ឃើញ​ហើយ​ព្រឺ​សម្បុរ

130

ភ្នំពេញ៖ តារាចម្រៀង វីរៈ និច្ច មុននឹង​ក្លាយជា​តារាចម្រៀង​មានឈ្មោះ​បោះ​សំឡេង​រហូតមកដល់​បច្ចុប្បន្ន​នេះ រូបនាង​ក៏​ធ្លាប់​សម្ដែង​ក្នុង​បទ​ចម្រៀង​ផងដែរ ដូចជា​បទ ជម្រើស​ទី​២ របស់លោក​ឆាយ វីរៈ​យុទ្ធ ដែលជា​ហេតុ​ធ្វើ​ឲ្យ​គេ​

ស្គាល់​នាង​កាន់តែច្រើន នាពេលនោះ​។​
ក្រោយមក​ពេល​នាង មានឱកាស​ចេញ​បទ​ចម្រៀង​ជា​បន្តបន្ទាប់ រួម​នឹង​ទឹក​ដើម​សំឡេង​របស់​នាង​ពីរោះ​ផង​នោះ កាន់តែ​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​នាង​ល្បីល្បាញ ដោយពេល​ចេញ​បទ​ម្ដងៗ តែងតែមាន​ចំនួន​អ្នកទស្សនា​ច្រើន​។​
អ្វី ដែល​កាន់តែ​ពិសេស​, តារា​តារាចម្រៀង កញ្ញា ​វីរៈ​និច្ច ក្រៅពី​មាន​សំឡេង​ពីរោះ និង​ទទួលបាន​ការពេញចិត្ត​ពេញ​ថ្លើម​ពី​ទស្សនិកជន​ហើយ​នោះ នាង​នៅមាន​ចំណុច​មួយទៀត គឺ​រូប​សម្រស់​នេះ​តែម្តង​។​
ជាការ​កត់សម្គាល់​មួយរយៈ​ចុងក្រោយ​នេះ តារាចម្រៀង​សាច់​សខ្ចី កញ្ញា វីរៈ និច្ច បាន​លេង​ស្ទា​យ៍​តែងខ្លួន​បញ្ចេញ​រូបរាង​យ៉ាង​ទាក់ទាញ ជាពិសេស និយម​ពាក់អាវ​មួយ​កំណាត់​ខ្លួន​បង្ហាញ​ចង្កេះ​ដ៏​តូច​របស់​នាង​ជា​ញឹកញាប់ នៅលើ​បណ្ដាញ​សង្គម​អ៊ី​ន​ស្ដារ​ក្រាម និង​ហ្វេ​ស​ប៊ុ​ក​។​
ជាក់ស្ដែង កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ នាង​បាន​បង្ហោះ​រូប​នៅ​លើ​បណ្តាញ​សង្គម Instagr am ដោយ​អង្គុយ​ក្នុង​រថយន្ត ថតរូប​បង្ហាញ​ស្ទា​យ៍​យ៉ាង​ស៊ី​អារម្មណ៍ អម​ជា​មួយ​ឈុត​ដែល​នាង​បាន​ស្លៀក​បញ្ចេញ​ល្វែងលើ​ពី​ខាងក្រោយ អ្នកគាំទ្រ​ឃើញ​ហើយ​ទប់ចិត្ត​មិន​ជាប់​ចូល​ខំ​មិន​ព្រោង ព្រាត ដោយ​អ្នកខ្លះ​ចាប់អារម្មណ៍​លើ​រាង អ្នកខ្លះ​ចាប់អារម្មណ៍​លើ​ខ្នង​។​
ជាក់ស្ដែង អ្នកគាំទ្រ បាន​ដាក់​ស្ទីក​ឃ័​រ​បេះ​ដូង និង​ភ្លើង​ព្រោងព្រាត ពេល​ឃើញ​រូប​ស៊ី​អារម្មណ៍​នេះ ក្នុងនោះ​អ្នកខ្លះ​ក៏បាន​ខំ​មិន​សរសើរ​ថា «ស្អាត​, លង់​ហើយ​,​ខ្នង​ស​មែន​, ខ្នង​ល្អ​, ស្អាត​ណាស់​, ពាក់អាវ​នឹង​ទៅ​ថត​ស្អាត​ទៀតហើយ​, ខែ​ក្ដៅ​, ស្អាត​ម្ល៉េះ​លោក​ព្រះ​,ខ្ទេច​បេះដូង​ហ្វេ​ន​អស់​, រាង​ស្អាត​ណាស់​,កុំ​បង្ហាញ​ពេក​ដឹង​តែ​ស្អាត​ហើយ​ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង