ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាសម្ដែង កញ្ញា សុគា គីមលាង ស្ងាត់ៗទិញឡានថ្មីតម្លៃជិត ១០ម៉ឺនដុល្លារយ៉ាងរំភើយ

121

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពី តារាស្រីកញ្ញា សុគា គីមលាង ឬ (Kon Ant) ដែលមានរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិ ចរិតទន់ភ្លន់ រមទម្យសុភាពរាបសា សាកសមជាស្ដ្រីខ្មែរពិតៗ។ ជាក់ស្ដែងផងដែរ នោះ តារាស្រីពន្លកថ្មីរូបនេះ ក៏ធ្លាប់ជាតួអង្គតំណាងទេវតាឆ្នាំថ្មីកាលពីជាងពីរឆ្នាំមុនផងដែរ។
យ៉ាងណាមិញ បើងាកមកចាប់អារម្មណ៍ពី ជីវិតឯកជនរបស់ តារាសម្ដែងស្រីវ័យក្មេងរូបនេះវិញ ពិតជាមិនធម្មតានិងមិនឲ្យចាញ់ តារារៀមច្បងផ្សេងៗប៉ុន្មាននោះទេ ដោយរូបនាង មានទាំងវីឡាដ៍ធំស្កឹមស្កៃ រថយន្តទំនើប ហើយជាពិសេស
សូម្បីតែសម្ភារៈប្រើប្រាស់ មិនថា សម្លៀកបំពាក់ ស្បែកជើង និងគ្រឿងលម្អខ្លួននោះទេ គឺសុទ្ធ សឹង តែជារបស់ប្រ៊េនល្បីៗ ថែមទៀតផង។ដោយឡែកទៀតសោត នៅមុននេះបន្តិចនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់ តារាស្រី សុគា គីមលាង បានធ្វើឲ្យមានការភ្ញាក់ ផ្អើលដល់អ្នកគាំទ្រជាខ្លាំង ដោយរូបនាងបានបង្ហាញជាមួយនឹងរថយន្តស៊េរីទំនើបម៉ាក RAN GE ROVER យ៉ាងថ្មីស្រឡាង ទើបតែដឹកមក ដល់មុខផ្ទះក្តៅៗ ដោយទាំងនេះបង្ហាញច្បាស់ណាស់ថា ជីវិតឯកជនរបស់តារាស្រី កញ្ញា សុគា គីមលាង ពិតជាមានភាពសម្បូរបែប ឡូយឆាយ មិនចាញ់តារាល្បីៗដទៃទេ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង