ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទស្សនិកជនជាច្រើន កំពុងចាប់អារម្មណ៏រ៉ូប២ឈុត ចុងក្រោយ របស់ព្រះនាងតូចនរោត្តម ជេនណា

117

 

 

ភ្នំពេញ៖ ទស្សនិកជនជាច្រើន កំពុងចាប់អារម្មណ៏យ៉ាងខ្លាំងទៅលើសកម្មភាព ស្រគត់ស្រគម គួបស្សំជាមួយទេពកោសល្យ រចនាម៉ូត ឈុតប្រណីតបុរាណ មួយចំនួនធ្វើឲ្យអ្នកគាំទ្រព្រះនាងតូច នរោត្តម ជេនណា ពេញចិត្តខ្លាំងនោះ ថ្មីៗនេះទ្រង់បានបញ្ចេញ នូវសកម្មភាពការងារ សិល្បៈមួយចំនួនបន្ថែម ពិសេសការបញ្ចេញឈុតរ៉ូបដ៏ស្រស់ស្អាតថ្មី២ឈុត ធ្វើឱ្យទស្សនិកជនកាន់តែ ទប់ចិត្តមិនសរសើរមិនបាន។
មហាជនពិតជាទប់ចិត្តមិនសរសើរមិន បានអំពីព្រះរូបឆោមលោមពណ៌ដ៏ស្រស់ សោភារបស់ព្រះនាងតូច នរោត្តម ជេនណា ថាពិតជាស្រស់ស្អាតមែន រាល់ការគ្រងនូវគ្រប់ទម្រង់ នៃសម្លៀកបំពាក់មិនថាបុរាណនិងសម័យ ។ ប្រសិនបើគេក្រឡេកមើលពីការគ្រងរ៉ូបវិញនោះ គឺពិតជាស័ក្តិសមខ្លាំងណាស់ប្រៀប បានទៅនឹងមនុស្សពេញវ័យក្រមុំ។ ការបញ្ចេញឈុតរ៉ូបដែលត្រូវបានរចនា យ៉ាងល្អស្អាតប៉ុន្មានឈុតចុងក្រោយនេះ គឺកាន់តែបង្ហាញពីភាពប្រណីត នៃការរៀបចំព្រះកាយ ស័ក្តិសមទៅនឹង សិល្បករអាជីព និងលេចធ្លោនាពេលបច្ចុប្បន្ន។ ស្របពេលដែលការងារសិល្បៈ របស់ទ្រង់នៅតែបន្តមានជាហូរហែទាំង ការបញ្ចេញបទចម្រៀងថ្មីក្រោមចំណងជើងថា៖ ទោះក្រក៏មិនអស់សង្ឃឹម និងការងារសិល្បៈមួយចំនួនទៀត។ ប៉ុន្មានសប្តាហ៍កន្លងទៅនេះ ទ្រង់បានបញ្ចេញព្រះឆាយាលក្ខណ៍ក្នុង ទម្រង់បែបបុរាណដ៏ល្អប្រណីត ដែលធ្វើឲ្យទស្សនិកជនជាច្រើន ពេញចិត្តមិនតិចនោះទេ ។ ស្រាប់តែមួយរយៈចុងក្រោយនេះ ព្រះនាងជេនណាក៏បានបញ្ចេញ ឈុតរ៉ូបរាត្រីសមោសរ២ឈុត ដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ គឺឈុតពណ៌អមដោយការរៀបចំ ព្រះកាយបានយ៉ាងសមសួនស្អាត រកចំណុចទាស់គ្មាន ជាមួយព្រះភក្ត្រស្រស់ផូរផង់ ញញឹមប្រឹមប្រិយ។ កាន់តែធ្វើឲ្យអ្នកគាំទ្រស្រលាញ់ ពេញចិត្តពេញបេះដូងគឺក្រោយពីទ្រង់ បានបញ្ចេញឈុតរ៉ូបពណ៌ក្រហមស្រាល ។ ព្រះភក្ត្រស្រទន់ រំលេចដោយការតុបតែង សក់ផាត់មុខពីក្រុមអ្នកជំនាញ កាន់តែលើកសម្រស់ទ្រង់ដែលមាន ពីធម្មជាតិឲ្យស្រស់ត្រដែតឡើង។ អ្នកគាំទ្រជាច្រើនបាន កោតសរសើរទ្រង់ថា គ្រប់ទម្រង់នៃការរៀបចំព្រះកាយ គឺត្រូវបានរៀបចំយ៉ាងល្អប្រណីត ថ្លៃថ្នូរ និងស័ក្តិសមទៅនឹងកិត្តិនាម ល្បីសុសសាយរបស់ទ្រង់ផងដែរ។
គួរបញ្ជាក់ថា៖ ព្រះនាងតូច នរោត្តម ជេនណា ប្រសូតនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ ។ ទ្រង់គឺជាបុត្រីទីពីររបស់អ្នកអង្គម្ចាស់នរោត្តមបុប្ផារី និងជាព្រះរាជនត្តារបស់ សម្តេចព្រះមហិស្សរា នរោត្តមចក្រពង្ស។ ទ្រង់ចាប់ផ្តើមចេះច្រៀងតាំងពីវ័យ ត្រឹមតែ ៤វស្សា។ ចាប់តាំងពីពេលនោះ មកព្រះនាងតូច ជេនណាក៏ចាប់ផ្តើមប្រឡូក ចូលវិស័យសិល្បៈបន្តិចម្តងៗ ហើយរហូតមកដល់ពេលនេះ ទ្រង់អាចច្រៀងនិងរាំយ៉ាង ស្ទាត់ជំនាញទៀតផង។ លើសពីសមត្ថភាពក្នុងវិស័យចម្រៀង ទ្រង់ក៏មានភាពប៉ិនប្រសប់ ក្នុងការរាំជាមួយនឹងកាយវិការល្វតល្វន់ គួរឲ្យក្នាញ់និងគួរឲ្យស្រលាញ់ ជាទីបំផុតទៀតផង រួមទាំងក្បាច់រាំសម័យផងដែរ។
ការបង្ហាញម៉ូតក៏កាន់តែធ្វើឲ្យ មហាជនចាប់អារម្មណ៍ខ្លាំងលើទ្រង់ផងដែរ។
ព្រះនាងតូច ជេនណាក៏មាន សមត្ថភាពអាចមានបន្ទូល បានរហូតដល់ទៅ៥ភាសាឯណោះ ពិសេសលើភាសាបារាំង ដោយទ្រង់មានឪពុក ជាជនជាតិបារាំង និងក្រៅពីខេមរភាសាដែល ជាភាសាកំណើតទ្រង់ក៏ អាចមានបន្ទូលនិងច្រៀងជា ភាសាថៃ ភាសាចិន និង អង់គ្លេសបានយ៉ាងច្បាស់ផងដែរ ដែលនេះគឺជាទេពកោសល្យមួយ ដែលកម្រនឹងមានក្មេងណាម្នាក់ អាចនឹងធ្វើបាន៕ សំរិត

អត្ថបទដែលជាប់ទាក់ទង