ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយពីមានការ រិះគន់រឿងស្លៀកស៊ិចស៊ី អូនម៉ី ចេញមុខបកស្រាយជូនទស្សនិកជនហើយ

214

ភ្នំពេញ៖ ពិតណាស់ តារាសម្ដែងស្រីវ័យក្មេងកញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី ទោះបច្ចុប្បន្ន មិនបង្ហាញមុខក្នុងវិស័យសិល្បៈដូចពេលមុន តែនាងនៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន និងអ្នកលេងបណ្ដាញសង្គមជាច្រើន។ ម្យ៉ាងវិញទៀត គេតែងតែឃើញតារាស្រីរូបនេះ បង្ហោះរូបតុបតែងខ្លួនខ្លួនយ៉ាង ស្រើបស្រាលជាញឹកញាប់ ធ្វើឲ្យហ្វេនមើលមិនដាក់ភ្នែកគ្រប់ពេល ហើយថែមទាំងលង់សម្រស់ទៀត ។
លើសពីនេះទៅទៀត ទស្សនិកជនតែងតែឆ្ងល់ថា កញ្ញា អូនម៉ី ជាតារាស្រីដែលចូលចិត្តតែងខ្លួនជាមួុយស្ទាយ៍ស៊ិចស៊ី បញ្ចេញដើមទ្រូងទ្រលុក ទ្រលន់ ហើយគ្រប់រូបភាពរបស់នាង មើលទៅពិតជាមានភាពទាក់ទាញតែម្ដង។ បើមើលទៅលើរូបសម្ផស្សវិញ នាងពិតជាមានមុខមាត់ស្អាត ស្រស់សោភាខ្លាំង មិនតែប៉ុណ្ណោះសាច់សខ្ចីទៀតផង ។
ជាមួយគ្នានេះដែរ ស្របពេលដែលតារារូប នេះបង្ហោះរូបតុបតែងខ្លួនស្លៀកស៊ិចស៊ី ក៏មានអ្នកលេងបណ្ដាញសង្គមមួយចំនួន បាន បញ្ចេញមតិរិះគន់លើរូបនាងផងដែរ ។ បន្ទាប់ពីតារាស្រីរូបនេះ ឃើញការរិះគន់ នាងបានសរសេរសារតបទៅវិញយ៉ាងដូច្នេះថា៖
ខ្ញុំមិនហាមអោយនិយាយ ខ្ញុំមិនហាមអោយរិះគន់ទេ ខ្ញុំក៏មិនចង់ល្បីដែរ តែម្នាក់ៗដូចទ្រុងជ្រួលជ្រើមស៊ែរ ខមិនជាន់ខ្ញុំដល់ក៏ ហើយនិយាយមែន ។ ខ្ញុំស្លៀកតាមកាលៈទេសៈរបស់ខ្ញុំ មិនមែនគ្រប់ពេលសុិចសុីរហូតទេ ហើយស្រីៗមួយចំនួននិយាយមកធ្វើដូចខ្លួនឯងនិង ឥតខ្ចោះ និយាយមកមើលងាយហ្មង មើលខ្លួនឯងផងមុននិងនិយាយខ្ញុំ ហើយបើរអាប្រុសខ្លះវិញ និយាយ មកដូចប្រពន្ធខ្លួនឯងប្រុស ម៉ែខ្លួនឯងប្រុស អាគេ ពាក់សុភាពអី មិនប្រកាច់ស៊ែរហើយរិះគន់ផងទៅ ចាំបាច់អីតែគេស្លៀកស៊ិចស៊ី បានតាមរិះគុណគេអញ្ចឹង អត់ធ្វើការងារអីទេអង្គុយចាំតែមើលគេម៉ង ពួកអ្នកអត់បានការទាំងឡាយ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង