ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញសាកសព ប្រធានក្រុមតន្ត្រីសម័យ ដែលឃាតករសម្លាប់ ប្លន់យករថយន្ត

58

 

កណ្តាល ៖ សាកសពបុរសម្នាក់ ដែលត្រូវបានឃាតករសម្លាប់ ប្លន់យករថយន្ត ច្រកក្នុងថង់រួចយកទៅទម្លាក់ នៅក្នុងទឹកទន្លេ​ ត្រូវបានប្រទះឃើញសាកសពហើយ នៅយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នេះនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ចាន់ គៀន អាយុជាង៥០ឆ្នាំ ប្រធានក្រុមតន្ត្រីសម័យ មានទីលំនៅភូមិឧទុម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបាត់ខ្លួនកាលពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ គ្រាដែលជនរងគ្រោះ ជិះរថយន្តផ្ទាល់ខ្លួនម៉ាកតាកូម៉ា ពណ៌ខ្មៅពាក់ផ្លាកលេខ កំពង់ឆ្នាំង 2A. 2626 ។

នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានធ្វើការស្រាវជ្រាវ បំបែកសំណុំរឿងក្តីឃាតកម្មនេះ រហូតឈានដល់ការឃាត់ខ្លួន ក្រុមជនដៃដល់ ក្នុងករណីឃាតកម្មខាងលើនេះ។

ក្រោមកិច្ចប្រឹងប្រែងធ្វើការស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាលខេត្តនិងតាមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោកអ៉ិតសុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបានស្រាវជ្រាវរកឃើញរថយន្តរបស់ជនរងគ្រោះនៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានបំបែកសំណុំរឿង ករណីបុរសម្នាក់ ដែលជាប្រធានក្រុមតន្ត្រីសម័យ បានបាត់ខ្លួនជាង១០ថ្ងៃបានហើយ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ បន្ទាប់ពីបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ នៃការបាត់ខ្លួនអស់រយៈពេលជាង១០ថ្ងៃ។ ចំពោះករណីនេះសមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណជនដៃដល់នៅឡើយនោះទេ។

គួររំលឹកថា បុរសម្នាក់ដែលគេស្គាល់ថាប្រធានក្រុមតន្ត្រីសម័យឈ្មោះ ចាន់ គៀន អាយុជាង៥០ឆ្នាំ មានទីលំនៅភូមិឧទុម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានបាត់ខ្លួនកាលពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ខណៈដែលជនរងគ្រោះជិះរថយន្តផ្ទាល់ខ្លួនម៉ាកតាកូម៉ា ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង 2A. 2626 មកកាន់ខេត្តកំពង់ឆ្នាំង ហើយក៏បាត់ខ្លួនរហូតមក។

ក្រោយការបាត់ខ្លួនក្រុមគ្រួសារ និងសមាជិកក្រុមតន្ត្រីសម័យបានប្ដឹង និងរាយការណ៍ជូនសមត្ថកិច្ច ដើម្បីឱ្យស្វះស្វែងជួយស្រាវជ្រាវរកជនរងគ្រោះ។

ក្រោមកិច្ចប្រឹងប្រែងរបស់សមត្ថកិច្ចនគរបាលខេត្ត តាមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ខូវ លីស្នងការនគរបាលខេត្ត និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបានរកឃើញរថយន្តរបស់ជនរងគ្រោះនៅរាជធានីភ្នំពេញ។

ប៉ុន្តែ ដោយសារតែក្នុងប្រតិបត្តិការ និងស្រាវជ្រាវសមត្ថកិច្ច មិនបានបង្ហាញនូវព័ត៌មាននេះនៅឡើយទេ ទើបតែនៅរសៀលថ្ងៃទី៨ ខែកក្កដានេះ សមត្ថកិច្ចបានបំបែកសំណុំរឿង និងចាប់ខ្លួនជនដៃមកធ្វើការសាកសួរ និងកសាងសំណុំរឿង។ មិនទាន់បង្ហាញអត្តសញ្ញាណជនសង្ស័យនោះទេ គឺកំពុងសាកសួរហើយចម្លើយ របស់ជនសង្ស័យ ក្នុងភាពមិនច្បាស់លាស់ទៅនឹងអង្គហេតុនៅឡើយ។

ដោយឡែកបើតាមប្រភពពីសមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ក្នុងពេលប្រតិបត្តិការស្រាវជ្រាវ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស២នាក់ ដែលជាអ្នកទិញរថយន្តពីជនសង្ស័យ ដែលបានប្រាប់ថាជារថយន្តអត់ពន្ធទើបឈាន ដល់ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យបានម្នាក់។

ប្រភពដដែល បានបន្តថា ជនសង្ស័យរូបនោះបានសារភាពថាសពជនរងគ្រោះ បានយកទៅទម្លាក់ចោលនៅស្ពានព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល។

 

 

អត្ថបទដែលជាប់ទាក់ទង