ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រឡាយលូ៥ នឹងស្តារឱ្យបានរួចរាល់១សប្តាហ៍ទៀត ដេីម្បីរំដោះទឹកភ្លៀងនិងកុំឱ្យទឹកហូរចូលទៅប្រឡាយបឹងទំពន់

29

 

ភ្នំពេញ៖ ប្រឡាយលូ៥ ជាប្រឡាយដ៏សំខាន់មួយក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិសែន ជ័យ
ខណ្ឌសែន សុខ និងខណ្ឌមានជ័យ ទំលាក់ទៅប្រឡាយម័លនិងបន្តចុះទៅជើងឯក។
ដោយមើលឃើញពីសារៈសំខាន់នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បើទោះបីរាជធានីភ្នំពេញបាននិងកំពុងប្រឈមមុខនៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែលោកនូវបានជម្រុញអោយ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការស្តារប្រឡាយនេះ
ជាបន្ទាន់ ដោយគិតមកដល់ពេលនេះ ប្រឡាយលូ៥ ស្តារបានជិតរួចរាល់ហើយ ពោលគឺនឹងរួចរាល់នៅ១សប្តាហ៍ទៀតនេះ។
លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹក
នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ កក្កដានេះថា ដោយ
មានការយកចិត្តទុក្ខដាក់និងការចង្អុលណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ ការស្តារប្រពន្ធ័បង្ហូរទឹក ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ ខណ:នេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយលូ៥ ដេីម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ និងមួយផ្នែកទៀត កុំឱ្យហូរចូលទៅប្រឡាយបឹងទំពន់និងជន់លិច
លំនៅដ្ឋានប្រជាពលរដ្ឋ ដោយគិតមកដល់ពេលនេះ ប្រឡាយលូ៥ ស្តារបានជិតរួចរាល់ហើយ ពោលគឺនឹងរួចរាល់នៅ១សប្តាហ៍ទៀតនេះ។
លោកដួង ចាន់សារ៉ាត់ បានបន្តទៀតថា ប្រឡាយលូ៥ មានប្រវែងជាង១០០០ម៉ែត្រទទឹងមានទំហំ
ពី១៥ទៅ ៣០ម៉ែត្រ ចាប់ពីប្រឡាយលូប្រាំផ្លូវវេង ស្រេងដល់ស្ថានីយបូមទឹកលូ៥ ។ ការដ្ឋាននេះបានចាប់ផ្តើមស្តារ ដោយប្រើប្រាស់សាឡង់កាលពីថ្ងៃទី១៩ មិថុនា ហើយគ្រោងបញ្ចប់នៅ១សប្តាហ៍ទៀតនេះ។
ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិសែន ជ័យ ខណ្ឌសែន សុខ និងខណ្ឌមានជ័យ ដោយទឹកហូរចូលប្រឡាយលូ៥ ទៅស្ថានីយលូ៥ ទើបបូមទំលាក់ទៅប្រឡាយម័លនិងបន្តចុះទៅជើងឯក។
លោកដួង ចាន់សារ៉ាត់ បន្តទៀតថា ប្រឡាយលូ៥នេះពោពេញទៅដោយសំរាមនិងភក់ ពិសេសកាកអំពៅត្រូវបានប្រជាពលរដ្ឋដឹកទៅទំលាក់ចូលក្នុងប្រឡាយនេះតែម្តង។ដូច្នេះ លោកសូមអោយបងប្អូនប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅតាម ទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូលក្នុងប្រឡាយទឹក នាំបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ៕

អត្ថបទដែលជាប់ទាក់ទង