ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មហាជនជាច្រើន មិននឹកស្មានដល់ ក្រោយដឹងថា អតីតពិធីការិនី ឈិន ច័ន្ទធារី ក្លាយជាលោកជំទាវ និងជាម្ចាស់ម្រោងធំៗ ជាច្រើនទៀត

118

ភ្នំពេញ៖ មហាជន ជាច្រើន មានការងឿងឆ្ងល់ និងមិនស្មានដល់ ក្រោយដឹងថា អតីតការិនី ១រូបក្លាយជាលោក ជំទាវ ព្រមទំាងបង្ហាញក្តីត្រេក អរ និងចូលរួម អបអរសាទរ ក្រោយឃើញ អតីតពិធីការិនី ឈិន ច័ន្ទធារី ក្លាយជា លោកជំទាវ និងក្លាយ ជាម្ចាស់បុរី និងគម្រោងធំៗជាច្រើនទៀត។
តាមរយៈ លោក អ៊ឹម ជីវ៉ា បានញ្ជាក់ថា៖ Wow មិនសសើរមិនបាន ស្ងាត់ៗអតីតពិធីការិនី ឈិន ច័ន្ទធារី ក្លាយជាលោកជំទាវ និងក្លាយ ជាម្ចាស់បុរី និងគម្រោងធំៗជាច្រើនទៀត ។
នៅថ្ងៃទី១៥ កក្កដានេះ គេឃើញ រូបភាព អតីតការិនី ឈិន ច័ន្ទធារី ចូលរួមបើកការដ្ឋានសាងសង់ គម្រោងផ្ទះល្វែងរាបរយល្វែង ក្នុងពិធី បុកគ្រឹះ គម្រោងផ្ទះល្វែង កែវ ពិសិទ្ធ ផ្លូវជាតិលេខ៣ ជិតផ្សារព្រៃទទឹង ដែលជារបស់ ពិធីការិនី គឺ លោកជំទាវ ឈិន ច័ន្ទធារី និងលោកឧកញ៉ា កែវ ពិសិទ្ធ ដែលគម្រោងបើកលក់ដំបូងនេះ គឺមានចំនួនជិត៤០០ល្វែង ។
កន្លងមកតារារូបនេះ គឺមានអាជីកម្មជាច្រើន ក្នុងដៃ ហើយមិនសូវជាចង់ប្រាប់អ្នកណាអោយដឹងទេ ដោយសារ ពេលបញ្ចេញទៅកុំអោយគេថាយើងអួត ណាមួយទៀតចង់នៅស្ងប់ស្ងាត់ ។
អតីតពិធីការិនីរូបនេះ បាននិយាយថា ចំពោះការបើកលក់គម្រោងដំបូងនេះ គឺផ្ទះ១ល្វែង គឺចុះតម្លៃ 2000$ ក្នុង១ល្វែង ក្រៅពីលក់ផ្ទះល្វែង តារារូបនេះក៏មានដីឡូត៌ រាប់សិបកន្លែងដែលម្នាក់ ៗ ជាមិត្តភក្តិ បានលាន់មាត់ កោតសរសើមិនដាច់ពីមាត់ ចំពោះការខិតខំប្រឹងប្រែងតស៊ូទម្រាំបានមកដល់ថ្ងៃនេះ គឺឆ្លងកាត់ឧបសគ្គជាច្រើនយ៉ាងណាទេ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង