ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពុទ្ធោ!!ចំនួនអ្នកស្លាប់ ដោយកូវីដនៅឥណ្ឌា មានប្រហែល១០ដង នៃតួលេខផ្លូវការ

61

ឥណ្ឌា ៖ លទ្ធផលនៃការចុះអង្កេត និងស្រាវជ្រាវ ដោយវិទ្យាស្ថានThe Center for Global Development (អាមេរិច)បានរកឃើញថា «ចំនួនអ្នកស្លាប់ដោយ សារជំងឹកូវីដនៅ ក្នុងប្រទេសឥណ្ឌា អាចមានរហូតដល់ ទៅជាង៤លាននាក់ឯណោះ ច្រើនជាងតួលេខស្លាប់ ដែលប្រកាសដោយ រដ្ឋាភិបាលប្រមាណ១០ដង។
តួលេខអ្នកស្លាប់ ប្រកាសជាផ្លូវការដោយ ឥណ្ឌាគិតត្រឹមថ្ងៃ២០ កក្កដាមានចំនួន 414,482 (ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីអាមេរិច និងប្រេសុីល) តែឥឡូវក្រុមអ្នកស្រាវជ្រាវ អាមេរិចរកឃើញថា មានស្លាប់ប្រមាណ3.4-4.7លាននាក់។

ប្រសិនបើអ្នកស្លាប់ ដោយកូវីដនៅឥណ្ឌា មានចំនួនដូច រកឃើញមែន នោះ នេះគឹជាមហាសោកនាដកម្មដ៏ អាក្រក់បំផុតនៃ មនុស្សលោក ក្នុងប្រវត្តិសាស្រ្ត។

អត្ថបទដែលជាប់ទាក់ទង