ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍ កីឡាអូឡាំពិកតូក្ យូ៖កាលបរិច្ឆេទ សម្រាប់ការប្រកួត របស់អត្តពលិកកម្ពុជា

63

ភ្នំពេញ៖លោកញ៉ាន សុខវិសាលនាយរងបេសកកម្មរបស់កម្ពុជាសម្រាប់ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូបានប្រាប់មកឲ្យ
ដឹងថាកាលបរិច្ឆេទសម្រាប់ការប្រកួត របស់អត្តពលិកហែលទឹក និង អត្តពលកម្មកម្ពុជាត្រូវបានកំណត់រួចហើយ ។
កម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍នេះដោយសិទ្ធអនុគ្រោះចំនួន២ប្រភេទកីឡាគឺអត្តពលកម្មដែលមានកីឡាករប៉ែន សុគង់ដែល
ត្រូវលេងវិញ្ញាសារត់ល្បឿនលើផ្ទៃរាប១០០ម៉ែត្រ កីឡាករហែលទឹកហែម ប៉ុច និង កីឡាការិនីឃឿន ប៊ុនពេជ្រមរកតដែលត្រូវប្រកួតលើវិញ្ញា
សាហែលរបៀបសេរី៥០ម៉ែត្រដូចគ្នា ។
កីឡាហែលទឹកនឹងត្រូវប្រកួតនៅមជ្ឈមណ្ឌលហែលទឹកTokyo Aquatics Centre ។កីឡាករហែម ប៉ុចត្រូវប្រកួតនៅស៊េរីទី ៤ខ្សែ
បន្ទាត់ទី៦ រីឯកីឡាការិនីប៊ុន ឃឿនពេជ្រមរកតត្រូវប្រកួតស៊េរីទី៣ខ្សែបន្ទាត់ទី៥ ។ការប្រកួតនេះគណៈកម្មការនឹងជ្រើសរើសអ្នកដែលមាន
សិទ្ធិផលល្អ ឬ អ្នកដែលចំណាយពេលវេលាតិចជាងគេតាមស៊េរីនីមួយចំនួន១៨រូបដើម្បីឡើងទៅប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែល
ជាវគ្គសម្រាប់ប្រជែងទៅវគ្គផ្ដាច់ព្រ័ត្រ ។សូមបញ្ជាក់ថាសម្រាប់ប្រភេទកីឡាហែលទឹកនឹងត្រូវប្រកួតថ្ងៃទី៣០កក្កដាវេលាម៉ោង ៥រសៀល
ឯណោះ ។
ចំពោះប្រភេទកីឡាអត្តពលកម្មវិញនិញកីឡាករប៉ែន សុគង់នឹងត្រូវប្រកួតនៅថ្ងៃទី៣១កក្កដា ។ពេលនេះកីឡាកររូបនេះនៅតែបន្ត
ខិតខំហ្វឹកហាត់ព្រោះគេបានប្ដេជ្ញាហើយថាការប្រកួតនេះទោះបីរូបគេមិនរំពឹងប្រជែងបានមេដាយក៏ពិតមែនតែគេត្រូវបង្កើតនូវសិទ្ធិផលថ្មី
ដែលល្អប្រសើរជាងមុនឲ្យបាន ។
លោកញ៉ាន សុខវិសាលក៏មិនមានជំនឿចិត្តថាកីឡាករ កីឡាការិនីកម្ពុជានឹងប្រជែងបានមេដាយនោះឡើយតែលោកមានជំនឿ
ចិត្តថាពួកគេនឹងនឹងបង្កើតបាននូវសិទ្ធិផលថ្មីដែលល្អជាងមុនមិនខាន ៕

អត្ថបទដែលជាប់ទាក់ទង