ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាលើកទម្ងន់កម្ពុជា រៀបចំយុទ្ធសាស្រ្ត ឆ្ពោះ SEA GAMES 2023

423

ភ្នំពេញ៖សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាផ្តល់បទបទសម្ភាស៍ដល់សារព័ត៌មានស្តីពីការត្រៀមខ្លួនឆ្ពោះទៅដណ្តើមមេដាយមាសលើព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2023លើកទី៣២ដែលព្រះរាជាណាចក្រកម្ពជាធ្វើជាម្ចាស់ផ្ទះនិងមានគោលដៅចូលរួមព្រឹត្តិ
ការណ៍ការប្រកួតកីឡាអូឡាពិកលើកក្រោយ (ឆ្នាំ២០២៤)របស់ខ្លួន បន្ទាប់ពីចំណាយ៣ឆ្នាំក្នុងការស្វែងរកអត្តពលិកឆ្នើមៗ។
លោកសំ សុខយីអគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានមានប្រសាសន៍ថារយៈពេល៣នេះសហព័ន្ធបានមានទំនាក់
ទំនងជាមួយសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិនិងសហព័ន្ធកីឡាលើកទម្ងន់អាស៊ីដើម្បីឲ្យសកម្មភាពរស់រវើកនិងត្រៀមព្រឹត្តិការណ៍ការប្រ
កួតកីឡាSEA GAMES 2021លើកទី៣១ហើយក៏មានការលំបាកក្នុងការផលិតកីឡាករកីឡាការិនីត្រូវការវេលាសមរម្យឆ្ពោះទៅរកមេដាយ
ជូនជាតិ។
លោកអគ្គលេខាធិបន្តថាការប្រកួតកីឡាSEAGAMES2021លើកទី៣១នៅវៀតណាមយើងសង្ឃឹមថានឹងទទួលមេដាយមួយគ្រឿង
ក្នុងនោះយើងមិនអាចកំណត់ថាឈ្នះមេដាយប្រភេទឡើយដោយយើងជំរុញការខំខិតប្រឹងប្រែងតាមយុទ្ធសាស្រ្តដើម្បីអត្តពលិកឈានចូល
កម្រិតអាជីព។យុទ្ធសាស្រ្តបន្ទាប់សហព័ន្ធទាក់ទងជាមួយកូនខ្មែរដែលរស់នៅក្រៅប្រទេសដូចជាអូស្រ្តាលី២នាក់និងអាមេរិក១ជាអត្តពលិក
ជំនាញប្រភេទកីឡាលើកទម្ងន់។
លោកបន្ថែមទៀតថាចំណែកព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2023លើកទី៣២ដែលព្រះរាជាណាចក្រកម្ពជាធ្វើជាម្ចាស់
ផ្ទះយើងសង្ឃឹមដណ្តើមមេដាយមាស១គ្រឿង។នាពេលខាងមុនសហព័ន្ធត្រៀមបញ្ជូនកីឡាករកីឡាការិនីលើកទម្ងន់ទៅហ្វឹកហាត់នៅក្រៅប្រទេសតាមផែនការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC)៕

អត្ថបទដែលជាប់ទាក់ទង