ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុងតូក្យូ កំពុងតែវាយប្រហារ ដោយព្យុះទីហ្វុង ណេផារតេក

82

ភ្នំពេញ ៖ ពេលនេះទីក្រុងតូក្យូ ដែលជាកន្លែងប្រព្រឹត្តិទៅ នៃការប្រកួតកីឡាអូឡាំពិក កំពុងតែរងការវាយប្រហារ ដោយព្យុះទីហ្វុងណេផារតេក ។
ឯកឧត្តមវ៉ាត់ ចំរើន នាយបេសកកម្មកម្ពុជា សម្រាប់ការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូបានឲ្យដឹងថា ជាមួយនឹងការមកដល់
នៃខ្យល់ព្រុះនេះ បានធ្វើឲ្យកីឡាក្រៅសាល់(Out-Door) មួយចំនួនត្រូវផ្អាក ដូចជាប្រភេទកីឡា sailing canoeing និងអាចអត្តពលកម្មផងដែរ ប្រសិនបើកម្រិតខ្យល់ភ្លៀងខ្លាំង ប្រភេទ កីឡាក្រៅសាល់ទាំងអស់ នឹងត្រូវផ្អាក ។ ចំពោះកីឡាករ កីឡាការិនីដែលកំពុងតែ ស្នាក់នៅ ក្នុងភូមិអូឡាំពិក ក៏មានការប្រកាសឲ្យប្រុងប្រយ័ត្នដែរ។

បើតាម ទីភ្នាក់ងារឧតុនិយមជប៉ុន បានរាយការណ៍កាលពីថ្ងៃចន្ទថា ព្យុះទីហ្វុង ណេផារតេក (Nepartak) កំពុងចល័តពីភាគខាងជើង នៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយអាចនឹងបក់បោក មកលើដែនកោះ ដ៏សំខាន់របស់ប្រទេសជប៉ុន ក្នុងនោះរួមទាំងទីក្រុងតូក្យូផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១។

ព្យុះទីហ្វុង Nepartak ត្រូវបានគេគិតទុកថាថា នឹងធ្វើដំណើរឆ្ពោះទៅកាន់ ភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក ដោយចូលទៅជិតភាគខាងកើត និងភាគឦសាន នៃប្រទេសជប៉ុន កម្មវិធីប្រកួតមួយចំនួន នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ក៏នឹងអាចរងឥទ្ធិពល ពីអាកាសធាតុដ៏អាក្រក់នេះដែរ។ ទីភ្នាក់ងារអាកាសធាតុជប៉ុន បានព្រមានអំពីភ្លៀងធ្លាក់យ៉ាងគំហុក ព្រមជាមួយនឹងខ្យល់បក់បោកខ្លាំង។

ព្យុះទីហ្វុង Nepartak ដែលជាព្យុះទី ៨ នៃឆ្នាំ២០២១ បាននិងកំពុងធ្វើដំណើរ ទៅកាន់ភាគពាយ័ព្យ នៃមហាសមុទ្រប៉ាស៊ីហ្វិក នៅក្នុងល្បឿនល្បឿន ប្រហែល ៣៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ទីភ្នាក់ងារឧតុនិយមរំពឹងថា ក្នុងរយៈពេល ២៤ម៉ោងខាងមុខ (គិតរហូតដល់ពេលរសៀលថ្ងៃអង្គារនេះ) ទឹកភ្លៀងដែលធ្លាក់ចុះមក នឹងមានកម្រិតរហូតដល់ ១៥០មីល្លីម៉ែត្រនៅតំបន់ តូហូគុ (Tohoku) និង ១០០មីល្លីម៉ែត្រនៅតំបន់ កាន់តុ-កុស៊ីន (Kanto-Koshin) រួមទាំងទីក្រុងតូក្យូផងដែរ៕

អត្ថបទដែលជាប់ទាក់ទង