ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាមេរិកឈរលើគេ ជាបណ្ដោះអាសន្នវិញម្ដង

60

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូប្រទេសជប៉ុន ដែលកំពុងតែដំណើរការនោះគិតត្រឹមម៉ោង៣និង៣៥នាទី

រសៀលថ្ងៃទី២៧កក្កដានេះ សហរដ្ឋអាមេរិក ឈរលើគេនៃតារាងមេដាយ ។
ជាបណ្ដោះអាសន្នពេលនេះ សហរដ្ឋអាមេរិក ឈរលំដាប់លេខ១ដោយ ដណ្តើមបានមេដាយមាស ច្រើនជាងគេប្រទេសចិនលំដាប់ លេខ២ ខណៈម្ចាស់ផ្ទះជប៉ុន ឈរលំដាប់លេខ៣ ។
សម្រាប់ដែលអត្តពលិកមក ពីតំបន់អាស៊ីអាគ្នេយ៍មាន តែ៣ប្រទេសប៉ុណ្ណោះដណ្តើម បានមេដាយក្នុងនោះប្រទេសថៃ ដណ្តើមបានមេដាយមាស លើវិញ្ញាសាតេក្វាន់ដូ ហ្វីលីពីន ដណ្តើមបានមេដាយមាស លើវិញ្ញាសា លើកទម្ងន់ឯឥណ្ឌូនេស៊ីដណ្តើម បានមេដាយប្រាក់១ សំរិទ្ធ១ គ្រឿង ។
ចំពោះសហរដ្ឋអាមេរិកដែល ដណ្ដើមបានមេដាយមាស ច្រើនជាងគេមានមេដាយ សរុបចំនួន២២គ្រឿងក្នុងនោះ មេដាយមាស៩គ្រឿង ប្រាក់៥គ្រឿងនិងសំរឹទ្ធ ៨គ្រឿងលំដាប់ លេខ២ដែលបានទៅប្រទេសចិន នោះមាន មេដាយសរុប២១គ្រឿង ក្នុងនោះមេដាយមាស៩ គ្រឿងប្រាក់៥គ្រឿង និងសំរិទ្ធ៧គ្រឿង ខណៈម្ចាស់ផ្ទះជប៉ុន សរុប១៥ គ្រឿងក្នុងនោះមេដាយ មាស៨ ប្រាក់៣ គ្រឿងនិងសំរិទ្ធ៤គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង