ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកម្ចាស់ផ្ទះជប៉ុនប្រជែង បានមេដាយកំ ពូលតារាងជាបណ្ដោះអាសន្ន

61

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៨កក្កដានេះគិតត្រឹម ម៉ោង១០កន្លះព្រឹកម្ចាស់ផ្ទះជប៉ុនប្រជែងបានមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក
នៅលើកំពូលតារាងជាបណ្ដោះអាសន្នហើយ ។
ព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅលើកនេះប្រទេសចំនួន៣កំពុងប្រជែងគ្នាយកតំណែងកំពូលតារាងគឺជនប៉ុន ចិន និងសហរដ្ឋអាមេរិក
តែសម្រាប់ព្រឹកថ្ងៃទី២៨កក្កដានេះ មេដាយរបស់ជប៉ុនស្ថិតនៅពីលើគេ ។
ជប៉ុន ដែលជាម្ចាស់ផ្ទះ បានឈ្នះមេដាយសរុបបានចំនួន ១៨គ្រឿងដោយក្នុងនោះមាស១០គ្រឿង ប្រាក់៣គ្រឿង និងសំរឹទ្ធ ៥គ្រឿង តា អាមេរិកដែលឈរនៅ លំដាប់ទី២បានឈ្នះមេដាយ ២៥គ្រឿងមេដាយក្នុងនោះ មាស៩គ្រឿង ប្រាក់៨គ្រឿង និងសំរឹទ្ធ៨គ្រឿង ចំពោះប្រទេសចិនដែលឈរ នៅចំណាត់ថ្នាក់លេខ ៣ នោះប្រជែងបានមេដាយមាស៩គ្រឿង ប្រាក់៥គ្រឿង និងសំរិទ្ធ៧ គ្រឿងសរុបគឺមាន
ចំនួន២១គ្រឿង។
សូមបញ្ជាក់ថា ម្ចាស់ផ្ទះជប៉ុន មានកីឡាករ-កីឡាការិនីចូលរួមប្រកួតឮសរុប ៥៥២នាក់។ អាមេរិកដែលបញ្ជូនកីឡាករ កីឡាការិនី ចូលរួមប្រកួត៦១៣នាក់។រីឯប្រទេសអូស្រ្តាលីបញ្ជូន អត្តពលិកមក៤៧៨នាក់ និងចិន៤០៦នាក់ការប្រកួត ប្រជែងមេដាយកំពុងត្រូវបានធ្វើឡើងយ៉ាងស្វិតស្វាញជារៀងរាល់ថ្ងៃ ដោយពុំទាន់មានប្រភេទ កីឡាណាមួយបានបញ្ចប់នៅឡើយទេ ក្នុងចំណោម ៣៣ប្រភេទកីឡា ចែកចេញជា ៣៣៩វិញ្ញាសាសរុបដែល មានអត្តពលិកសរុប ១១៣២៦នាក់មកពី ២០៥ប្រទេសចូលរួមនៅ Tokyo Olympics 2020 លើកទី៣២។
ដោយឡែក កម្ពុជាបាន បញ្ជូនទៅអត្តពលិករបស់ខ្លួន ៣នាក់ផងដែរលើ ២ប្រភេទកីឡា គឺប្រភេទកីឡាហែលទឹក និងអត្តពលកម្ម ដែលកំពុងបង្កើនការហ្វឹកហាត់ ជាមួយអត្តពលិកចម្រុះជាតិសាសន៍ ដើម្បីត្រៀមចូលរួមប្រកួត នាថ្ងៃទី៣០ និងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង