ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានឹងប្រកួតហែលទឹក ថ្ងៃទី៣០ និង រត់ថ្ងៃទី៣១ នៅអូឡាំពិកតូក្យូ

51

 

ភ្នំពេញ៖ឯកឧត្តមវ៉ាត់ កីចំរើននាយបេសកកម្មក្ពុជា សម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅ នាទីក្រុងតូក្យូបានបញ្ជាក់ឲ្យដឹងថានៅក្នុង
ព្រឹត្តិការណ៍“Tokyo Olympic Games 2020”កីឡាករ កីឡាការិនីហែលទឹកកម្ពុជា ដែលនឹងត្រូវប្រកួតលើវិញ្ញាសា ហែលទឹកចម្ងាយ៥០ម៉ែត្រ
របៀបសេរីទាំង២រូបនោះ នឹងប្រកួតនៅវេលាម៉ោង១៩យប់ថ្ងៃទី៣០កក្កដា ។
ចំពោះប្រភេទកីឡា អត្តពលកម្មវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រកីឡាករប៉ែន សុគង់របស់កម្ពុជា នឹងប្រកួតនៅវេលាម៉ោង១៩និង៤៥
នាទីថ្ងៃទី៣១កក្កដា ។
សម្រាប់ប្រភេទកីឡា អត្តពលកម្មនេះលោកគ្រូបង្វឹក ពុធ បូរាត្រីដែលជាគ្រូបង្វឹកបានប្រាប់ តាមប្រព័ន្ធអេឡិចត្រូនិចពីទីក្រុងតូក្យូថា កីឡាករ ប៉ែន សុគង់ បង្ហាញពីការហ្វឹកហាត់ និងការត្រៀមខ្លួនចូលរួម ប្រកួតព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក២០២០ “Tokyo Olympic Games 2020” សម្រាប់ ការប្រកួតនា ចុងសប្ដាហ៍នេះ។
លោកបន្តថា កីឡាកររូបនេះបានចូលទីលាន អត្តពលកម្មហ្វឹកហាត់ជាមួយកីឡាករ-កីឡាការិនីចម្រុះជាតិសាសន៍ថ្ងៃនេះ ឃើញថា ការកម្ដៅសាច់ដុំគឺគេមាន ទឹកចិត្តល្អក្នុងការហ្វឹកហាត់ ដើម្បីត្រៀមប្រកួតផ្លូវការ។នៅសល់ប៉ុន្មានថ្ងៃនេះលោក បានជំរុញការហ្វឹកហាត់ ឲ្យបានល្អនិងត្រឹមត្រូវហើយ ឆ្លៀតមើលបទពិសោធន៍ របស់កីឡាករកីឡាការិនី ប្រទេសផ្សេងៗដែលហ្វឹកហាត់ ជាមួយគ្នាដើម្បីដកស្រង់ បទពិសោធន៍ពីចលនា និងបច្ចេកទេសរបស់គេ ក៏ដូចជាមើលឃើញនូវរបៀប យកចិត្ដទុកដាក់ហ្វឹកហាត់ របស់គេធៀបនឹងរបៀប ហ្វឹកហាត់របស់កីឡាករ កីឡាការិនីយើង។
ឯកឧត្តមវ៉ាត់ ចំរើនបានអំពាវនាវដល់ ប្រជាជនកម្ពុជាចូលរួមទស្សនា ការប្រកួតរបស់កីឡាករ កីឡាការិនីតាមរយៈ ទូរទស្សន៍ដើម្បីលើកទឹកចិត្តដល់កីឡាករ កីឡាការិនីកម្ពុជា ។សូមបញ្ចាក់ថាកម្ពុជា បញ្ជូនកីឡាហែលទឹក២ រូបទៅចូលរួមប្រកួតគឺ កីឡាករហែម ប៉ុច និង
កីឡាការិនីឃឿន ប៊ុនពេជនរមរកត ៕

អត្ថបទដែលជាប់ទាក់ទង