ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណត់ត្រាថ្មីរបស់ប៉ែន សុគង់អាក្រក់ ជាងកំណត់ត្រាចាស់

56

ភ្នំពេញ៖ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូកីឡាកររត់ល្បឿន១០០ម៉ែត្ររបស់ កម្ពុជាប៉ែន សុគង់មិនអាចបង្កើត

នូវកំណត់ត្រាថ្មីដែលល្អជាងមុនបានឡើយ ។
ឯកឧត្តមវ៉ាត់ ចំរើននាយបេសកកម្មរបស់កម្ពុជា សម្រាប់ព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិកនៅ ទីក្រុងតូក្យូបានរាយការណ៍មកថា
ក្នុងការរត់នៅថ្ងៃទី៣១កក្កដានេះ សម្រាប់វិញ្ញាសា រត់ល្បឿន១០០ម៉ែត្រកីឡាករប៉ែន សុគង់ធ្វើក្នុង ថិរវេលា១១វិនាទី០២ឯណោះ ។ចំពោះ
សិទ្ធិផលចាស់របស់គេ គឺធ្វើត្រឹមតែ១០វិនាទី៨៧តែប៉ុណ្ណោះ ។ពេលនេះកីឡាករកម្ពុជារូបនេះ បានធ្លាក់ចេញពីការប្រកួតហើយ ។
សូមបញ្ជាក់ថាសុគង់ មិនរំពឹងថាប្រជែងបាន មេដាយពីព្រឹត្តិការណ៍នេះទេ តែមុនពេលប្រកួតគេបង្ហាញ នូវជំនឿចិត្តថាគេនឹងធ្វើបាន
ល្អជាងលើកមុនៗ ហើយគេអះអាងថា នឹងបង្កើតបាននូវសិទ្ធិផលថ្មីដែល ល្អប្រសើរជាងមុន តែពេលនេះគេបែរជា ខកចិត្តនឹងសិទ្ធិផលថ្មីដែល
អាក្រក់ជាងមុន ៕

អត្ថបទដែលជាប់ទាក់ទង