ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ ខណ្ឌកំបូល ឃាត់អ្នកល្មើស បម្រាបគោលចរ ចំនួន២៥៧នាក់ រួមជាមួយមធ្យោបាយ ធ្វើដំណើរ ដោយផាកពិន័យតាមច្បាប់រួច អប់រំ ធ្វើកិច្ចសន្យា ដោយមិនមានជាលើកទី២ រយៈពេល១៤ថ្ងៃ

165

ភ្នំពេញ៖ អាជ្ញាធរ ខណ្ឌកំបូល ឃាត់អ្នកល្មើសបម្រាបគោលចរ ចំនួន២៥៧នាក់ រួមជាមួយ មធ្យោបាយ ធ្វើដំណើរ ដោយផាកពិន័យតាមច្បាប់រួច អប់រំ ធ្វើកិច្ចសន្យា ដោយមិនមានជាលើកទី២ រយៈពេល១៤ថ្ងៃ ។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះដាក់ ប៉ុសិ៏្ដ រដ្ឋបាលនៅគោលដៅ ត្រួតពិនិត្យលើកផ្លូវជាតិលេខ៤ មុខសាលាសង្កាត់កន្ទោក ចាប់ពីម៉ោង៩,០០ ដល់ ៣,០០ភ្លឺ យប់ថ្ងៃទី៣១ កក្កដា ២០២១ ក្នុងការអនុវត្ដវិធានការរដ្ឋបាល បម្រាមគោលចរ ដើម្បីការពារការីករាលដាលជំងឺកូវិដ-១៩ ។ ជាមួយគ្នានេះ រដ្ឋបាលខណ្ឌកំបូលក៏បានធ្វើការឃាត់អ្នកល្មើសបម្រាមគោលចរ នៅយប់ថ្ងៃទី៣១កក្កដាចំនួន២៥៧នាក់ ដែលថ្ងៃទី២ ក្នុងការអនុវត្ដនេះ ។
អ្នកដែលល្មើសនឹងបម្រាមគោចរ ហួសម៉ោងកំណត់ បើកបរម៉ូតូត្រូវពិន័យចំនួន ២០ម៉ឺនរៀល និងអ្នកបើកបររថយន្តចំនួន ១លានរៀល ដោយគ្មានការអនុគ្រោះ ដើម្បីសុវត្ថិភាព សុខភាព ជៀសផុតពីជំងឺកូវីដ-១៩ ។
នៅរាត្រីនោះដែរ លោក ឃឹម ស៊ុនសូដា ក៏បានអំពាវនាវសូមឲ្យបងប្អូន ចូលរួម អនុវត្តតាមវិធានសុខាភិបាល និងអនុសាសន៍វិធានការរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា៣ការ ពារ ៣កុំ ខណ:
បច្ចុប្បន្នជំងឺដ៏កាចសាហាវដែលតា(Delte) កំពុងហូរចូលក្នុងសហគមន៍ ហើយប្រមុខរាជរដ្ឋា ភិបាល ថ្នាក់ដឹកនាំក្រសួងសុខាភិបាល អាជ្ញាធររាជធានី-ខេត្ត សមត្ថកិច្ចជាច្រើនស្ថាប័ន កំពុងតែមានវិធានការទប់ស្កាត់ ដោយពុំបានគិតអំពីការនឿយហត់របស់ខ្លួន ដើម្បីសេចក្តីសុខប្រជាពលរដ្ឋ រួចផុតពីការឆ្លងជំងឺcovid-19៕ សំរិត

អត្ថបទដែលជាប់ទាក់ទង