ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ស្លាប់ចំនួន ៥២នាក់

18

កំពង់ធំ ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ៦៦នាក់ និងស្លាប់ចំនួន ០៥នាក់ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។ រហូតមកទល់ពេលនេះ ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២.០២៦នាក់ និងមានអ្នកស្លាប់សរុប នៅខេត្តកំពង់ធំ ចំនួន ៥២នាក់។

រដ្ឋបាលខេត្តនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីយកមកធ្វើចត្តាឡីស័ក និងធ្វើតេស្តរកមេរោគ កូវីដ១៩ ឲ្យបានឆាប់បំផុត។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូរីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវ ដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃឲ្យបានត្រឹមត្រូវ។

នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នេះដែរ ដោយទទួលបានការព្យាបាលយ៉ាងយកចិត្តទុកពីក្រុមគ្រូពេទ្យ អ្នកជំងឺកូរីដ១៩ ចំនួន ៨២នាក់ ស្រី ៥៣នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះ ដោយត្រូវបន្តធ្វើ ចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃ។ នៅថ្ងៃដដែលនេះ ដោយសារស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ អ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់ បានទទួលមរណភាព ដោយឡែកមានការសង្ស័យ ក្រុមគ្រូពេទ្យបានធ្វើតេស្តសំណាកសពរកឃើញវិជ្ជមានចំនួន ០២ករណី។

គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ២.០២៦នាក់ ស្រី ១.១៤០នាក់ ក្នុងនោះបានជាសះស្បើយ ចំនួន១.២៦៦នាក់ ស្រី ៧២៥នាក់ ស្លាប់ចំនួន ៥២នាក់ ស្រី ២៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៧០៨នាក់ ស្រី ៣៨៨នាក់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ការពារ ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីការពារ ក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺដ៏កាចសាហាវនេះ៕

អត្ថបទដែលជាប់ទាក់ទង