ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក​ ចុះពិនិត្យសកម្មភាព ចាក់វាក់សាំង​ បង្ការជម្ងឺកូវុិដ១៩​ជូនប្រជាពលរដ្ឋក្នុង សង្កាត់ផ្សារដេប៉ូទី១

17

ភ្នំពេញ៖​ លោកឯក. ឃុនដឿន​ អភិបាលខណ្ឌទួលគោក​ កាលពីថ្ងៃអាទឹត្យទី​ ១​ ខែ​ សីហា​ ឆ្នាំ​ ២០២១បានចុះពិនិត្យ សកម្មភាពចាក់វាក់សាំង​ បង្ការជម្ងឺកូវុិដ១៩​ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខណ្ឌទួលគោនៅសង្កាត់ផ្សារដេប៉ូទី១ ដែលមានអាយុ១២ឆ្នាំ ដល់១៧ឆ្នាំ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងមានការធានាទទួលខុសត្រូវពីអាណាព្យាបាល​ នៅមណ្ឌលសុខភាពទួលគោក។
ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនកុមារខាងលើនេះជាដុសទី១មានរយះពេល១៤ថ្ងៃគឺចាប់ពីថ្ងៃទី១សីហាដល់ថ្ងៃទី១៤សីហា។
ក្នុងឱកាសនោះលោកឯក ឃុនដឿន បានសូមឱ្យបងប្អូនប្រជាពលរដ្ឋនាំកូន ចៅនិងក្មួយមកចាក់វ៉ាក់សាំងឱ្យបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង