ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខរងចំបាប់កម្ពុជា ប្តេជ្ញា រក្សាមេដាយស៊ីហ្គេម ៣១ឲ្យ ដូចស៊ីហ្គេម ៣០

233

ភ្នំពេញ ៖ក្នុងពិធីប្រគល់ស្បែកជើង ដើម្បីបម្រើដល់ការហ្វឹកហាត់ របស់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកីឡាចំបាប់កម្ពុជា នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ លោកខេស៊ី បាណេត ដែលជាប្រមុខរងសហព័ន្ធកីឡាចំបាប់កម្ពុជាមានប្រសាសន៍ថា ជាគោលដៅ គឺសហព័ន្ធកីឡាចំបាប់កម្ពុជាធ្វើយ៉ាងណាបន្តការខិតខំរក្សាចំនួនមេដាយ ក្នុងស៊ីហ្គេម លើកទី៣១នៅប្រទេសវៀតណាម ឲ្យបានដូចក្នុងស៊ី

ហ្គេម ប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៩ ។
ចំនួនមេដាយនេះមិនទាន់ស្មើចំនួន មេដាយ ស៊ីហ្គេម ឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ានោះទេប៉ុន្តែលោកប្តេជ្ញាចិត្តថា សហព័ន្ធនឹងប្រឹងប្រែងឲ្យការប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាឲ្យឈានដល់ចំនួនមេដាយមាស ដូចស៊ីហ្គេម ឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា ដែលឈ្នះមេដាយមាសចំនួន៤គ្រឿង និងមេដាយប្រាក់-សំរឹទ្ធ សរុបចំនួន១១គ្រឿង។
សូមបញ្ជាក់ថាលោកខេស៊ី បាណែតបានប្រគល់ស្បែកជើង ចំនួន៣៧គូ ដែលផលិតនៅ សហរដ្ឋអាមេរិក ដើម្បីជួយសម្រួលដល់ការហ្វឹកហាត់ដល់ក្រុមកីឡាករកីឡាការិនីជម្រើសជាតិកម្ពុជាបង្កើនគុណភាពបច្ចេកទេសសម្រាប់ត្រៀមចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២២ ខាងមុខ។
ការជួយផ្គត់ផ្គង់នូវសម្ភារៈហ្វឹកហាត់លើកនេះបន្ថែមទៀតនោះវានឹងជួយសម្រួលដល់ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិកីឡាចំបាប់កម្ពុជាឲ្យតែល្អប្រសើរបន្ថែមទៀត ហើយប្រភេទស្បែកជើងទាំងនេះ ក៏មានអត្តពលិកប្រើប្រាស់ក្នុងការប្រកួតអូឡាំពិកផងដែរ។ ជាមួយនឹងការជំរុញបន្ថែមការលើកទឹកចិត្តនេះនិងការខិតខំហ្វឹកហាត់របស់ក្រុមជម្រើសជាតិអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជារូបនេះរំ
ពឹងទុកថា កីឡាចំបាប់កម្ពុជានឹងមានក្តីសង្ឃឹមកាន់តែខ្ពស់ក្នុងការប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម លើកទី៣១នៅប្រទេសវៀតណាម ក៏ដូចជាការត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។
សព្វថ្ងៃនេះក្រុមកីឡាចំាបាប់ហ្វឹកហាត់នៅតាមផ្ទះ ដោយពិនិត្យពីគ្រូបង្វឹកតាមប្រព័ន្ធអនឡាញ ក្នុងបរិបទជំងឺកូវីដ-១៩នេះ ប៉ុន្តែការហ្វឹកហាត់បែបនេះមិនសូវទទួលបានផលលើផ្នែកបច្ចេកទេសនោះទេខណៈគូប្រកួតរបស់យើងគឺម្ចាស់ផ្ទះវៀតណាមកំពុងហ្វឹកហាត់លក្ខណៈប្រមូលផ្តុំ។ ទោះយ៉ាងនេះក្តី លោកចាត់ទុកថា ការពន្យាពេលស៊ីហ្គេម នៅប្រទេសវៀតណាម ពីចុងឆ្នាំ២០២១ទៅអំឡុងពាក់កណ្តាលឆ្នាំ២០២២ គឺជាឱកាសល្អផងដែរ ក្នុងការហ្វឹកហាត់ត្រៀមខ្លួនឡើងវិញរបស់ក្រុមកីឡាចំបាប់កម្ពុជា ដោយក្រុមជម្រើសជាតិកីឡាចំបាប់ ក៏ដូចជាប្រភេទកីឡាកម្ពុជាផ្សេងៗទៀតនឹងត្រូវបានហ្វឹកហាត់លក្ខណៈប្រមូលផ្តុំបិទខ្ទប់នាពេលខាងមុខ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ ស៊ីហ្គេម នៅប្រទេសវៀតណាម។
ពេលនេះកីឡាចំបាប់កម្ពុជាបានទទួលគ្រូបង្វឹកជនជាតិអ៊ីរ៉ង់ទើបមកដល់ហើយត្រៀមនឹងបង្វឹកដល់កីឡាករកីឡាការិនីជម្រើសជាតិកីឡាចំបាប់កម្ពុជាដែលក្នុងនោះក្រុមចំបាប់កម្ពុជាចំនួន១០រូបនឹងចេញទៅហ្វឹកហាត់នៅប្រទេសចិនដើម្បីត្រៀមស៊ីហ្គេម៣១នៅវៀតណាមនិងលើកទី៣២នៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង