ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តបុកម៉ូតូ របួសសន្លប់ធំ៣នាក់ រួចរថយន្តក្រឡាប់ជ្រគ្រឹងៗ នៅផ្លូវជាតិលេខ១

31

កណ្ដាល៖ប៉ូលិសអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាង រថយន្តនិងម៉ូតូបណ្តាល អោយមនុស្ស របួស៣នាក់ក្នុងនោះ ធ្ងន់២នាក់និងខូចម៉ូតូ និងរថយន្ត១គ្រឿងក្រឡាប់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១
ម៉ោង០៩និង០៥នាទីនៅ
លើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៤៧-៤៨ចំណុចភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ប៉ូលិសបន្តទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោង កើតហេតុខាងលើ មានរថយន្ត១គ្រឿងម៉ាកHYUNDAI ពណ៍លឿង ប្រភេទក្រឡុកស៊ីម៉ង់ ពាក់ផ្លាកលេខ.ភ្នំពេញ 5A-1227បើកបរដោយឈ្មោះ ថា ឌីណា ភេទប្រុស អាយុ២៤ ឆ្នាំជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល រត់គេចខ្លួន(មេការប្រាប់ឈ្មោះអ្នកបើករថយន្ត) ដែលបើកដឹកប៊េតុងពីភ្នំពេញទៅអ្នកលឿង តាមផ្លូវជាតើលេខ១ ។ ពេលបើកទៅដល់ ចំណុចកើតហេតុខាងលើ បានបើកជែងរថយន្ត បណ្តាលអោយវេ កន្ទុយទៅបុកម៉ូតូម៉ាក HONDA DREAM ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង1H-8300 បើកបរដោយឈ្មោះ ជួន ភេទប្រុសអាយុ២៥ឆ្នាំ និងឌុបប្រពន្ធឈ្មោះ វង្ស នាង អាយុ២៣ ឆ្នាំកូន១នាក់ឈ្មោះ ជួន ជាតិ ភេទប្រុស អាយុ២ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង០៣នាក់មាន ទីលំនៅភូមិ អំពិល ឃុំបឹងដោល ស្រុកព្រះស្តេ្តច ខេត្តព្រៃវែង ដែលបើកមានទិសដៅផ្ទុយគ្នា ហើយរថយន្តនោះបាន ក្រឡាប់បណ្តាលអោយរងរបួសធ្ងន់អ្នកបើកម៉ូតូ ឈ្មោះជូន និងប្រពន្ធ ចំណែកកូនរបួសស្រាល (របួសធ្ងន់២នាក់ស្រី១នាក់ ស្រាល១នាក់)។ ម៉ូតូខូចធ្ងន់ ០១គ្រឿង ខូចខាតរថយន្តស្រាល១គ្រឿង។ អ្នកជិះម៉ូតូរងរបួសត្រូវបាន បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យភ្នំពេញ និងមធ្យោបាយសម្ភារៈ យកមករក្សាទុកជាសភ្តុតាង តាមនីតិវិធី ។
តាមការសន្និដ្ឋានជាបឋម: ករណីនេះបណ្តាលមក ពីអ្នកបើកបររថយន្តបើកមានល្បឿនលឿនហើយប្រជែង ក្នុងស្ថានភាពគ្រោះថ្នាក់៕

អត្ថបទដែលជាប់ទាក់ទង