ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួត Online 2021 Korean Ambassador`s Cup Taekwondo Competitionនាថ្ងៃទី៣ ខែសីហា

73

ភ្នំពេញ៖ខេមរសហព័ន្ធតេក្វាន់ដូ WTWorld Taekwondo) ប្រកាសការប្រកួតOnline 2021 Korean Ambassador`s Cup Taekwondo Competitionដែលប្រព្រឹត្តទៅនាថ្ងៃទី៣ខែសីហាឆ្នាំ២០១នៅភ្នំពេញដោយខេមរសហព័ន្ធបានដាក់១២វិញ្ញាសាសម្រាប់ការប្រកួតក្នុងនោះ

វិញ្ញាសាសម្តែងមេគុន១០វិញ្ញាសា និងប្រយុទ្ធបច្ចេកទេស២វិញ្ញាសា។
យោងតាមសចក្តីជូនដំណឹងរបស់ខេមរសហព័ន្ធតេក្វាន់ដូ WTនៃព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ Online 2021 Korean Ambassador`s Cup Taekwondo Competition នេះសម្រាប់វិញ្ញសាសម្តែងមេគុន១០រួមមានវិញ្ញាសាមេគុនឯកត្តជនបុរស-នារី អាយុក្រោម១៥ឆ្នាំ (ខ្សែក្រវាត់ខៀវ ) វិញ្ញាសាមេគុនឯកត្តជនបុរស-នារី អាយុ១៥ឆ្នាំឡើង (ខ្សែក្រវាត់ខៀវ ) វិញ្ញាសាមេគុនឯកត្តជនបុរស-នារី អាយុក្រោម១៥ឆ្នាំ (ខ្សែក្រវាត់ខ្មៅ១ដាន់ ) និងវិញ្ញាសាមេគុនឯកត្តជនបុរស-នារី អាយុ១៥ឆ្នាំឡើង (ខ្សែក្រវាត់ខ្មៅ១ដាន់)។ចំណែកវិញ្ញាសាមេគុនឯកត្តជនបុរស-នារី មិនគិតអាយុ(Open) ឡើយគឺចាប់ពីខ្សែក្រវាត់ខ្មៅ២ដាន់ឡើទៅ)។ ប្រយុទ្ធបច្ចេកទេស២វិញ្ញាសា៖វិញ្ញសាបុរស-នារីមិនគិតអាយុ(Open) (ចាប់ពីខ្សែក្រវាត់ខ្មៅ២ដាន់ឡើង) (Speed Kicking រយៈពេល១នាទី ទាត់គ្រប់បច្ចេកទេសប្រកួត និងគិតចំនួន) ចំពោះកីឡាករ-កីឡាការិនីអាចចូលរួមប្រកួតបានតែមួយវិញ្ញាសាប៉ុណ្ណោះ។
ប្រកួតខាងនេះទទួលបានការឯកភាពជាគោលការណ៍របស់លោកបញ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង ប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT៕

អត្ថបទដែលជាប់ទាក់ទង