ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការជួបជុំផឹកស៊ី ចាក់ធុងបាស់ បង្កសំឡេងរំខាន ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ ចុះរឹបអូសមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣​

72

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​ បានឲ្យដឹងថា​ ការជួបជុំផឹកស៊ី ចាក់ធុងបាស់ បង្កសម្លេងរំខាន ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ ចុះរឹបអូសមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣។​

បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ មកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ភ្លាម ក្រុមការងារបានទាក់ទង ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ដើម្បីចុះដល់ទីតាំងកាលពីវេលាម៉ោង ១៤និង៣០នាទីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅពេលចុះដល់ទីតាំង​ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ឃើញមានចាក់ធុងបាស់ នៅចំកណ្ដាលផ្លូវ ពេលនោះមានការជួបជុំផឹកស៊ីជាក្រុម ដោយឃើញកងកម្លាំង ទៅដល់ក៏នាំគ្នារត់អស់ បន្សល់ទុកធុងបាស់នៅចោលកណ្ដាលផ្លូវ បន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានដកហូតយកសម្ភារៈធុងបាស់ យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣៕

អត្ថបទដែលជាប់ទាក់ទង