ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនជនល្មើស៤នាក់ រឹបអូសគ្រឿងញៀនជិត៤គីឡូក្រាម

196

 

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយចាប់ខ្លួនជនជាតិខ្មែរ ៤នាក់ និងរឹបអូសគ្រឿងញៀនជិត ៤គីឡូក្រាម នៅរាជធានីភ្នំពេញ។

ប្រតិបត្តការនេះធ្វើឡើង ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

របាយការណ៍បន្តថា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៤និង០០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១១) ដឹកនាំដោយ លោកឧត្តមសេនីយទោ ស៉ី ផល្លា លោកវរ:សេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ លោក សេង ឃុនណាង នាយការិយាល័យ មានការចូលពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសម្របសម្រួល ដោយលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស៊ើបអង្កេត ស្រាវជ្រាវបង្រ្កាប នៅចំណុចភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លទ្ធផលទទួលបានឃាត់ខ្លួនជនសង្ស័យ ០៤នាក់៖ ១-ឈ្មោះ សាក់ សិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ។
២-ឈ្មោះ ឡុង ដាណេ ភេទប្រុស អាយុ ឆ្នាំ ជនជាតិ ខ្មែរ។ ៣-ឈ្មោះ កែវ ណារ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ។
៤-ឈ្មោះ ឡេង វណ្ណា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ។ វត្ថុតាងចាប់យកបាន មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ០៣គីឡូ និង ៤៤៧.៧៩ក្រាម។

ករណីនេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង