ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌប្ញស្សីកែវ ប្រធានក្រុមប្រឹក្សា និងមន្ត្រីរាជការ បាននាំយកទៀនព្រះវស្សា និងសម្ភារ:មួយចំនួន ទៅប្រគេលព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន០៥ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ

53

ភ្នំពេញ៖នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ និងមន្ត្រីរាជការ បាននាំយកទៀនព្រះវស្សា និងសម្ភារ:មួយចំនួន ទៅប្រគេលព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តចំនួន០៥ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ។

ក្នុងឱកាសនោះដែរ លោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ បានធ្វើការសំណេះសំណាល ជាមួយព្រះសង្ឃ គណ:កម្មាធិការ អាចារ្យវត្ត យាយជី តាជី សីលវន្ត សីលវត្តី ផងដែរ ។
គួរបញ្ជាក់ដែរថា សម្ភារ: ដែលលោកអភិបាលខណ្ឌបានយកមកប្រគេនវត្តទាំង ០៥គឺក្នុងមួយវត្តទទួលបាន គឺ : ទៀនព្រះវស្សា ០១គូរ, អង្ករ ២៥០គ.ក្រ, មី០១កេសធំ, ទឹកស៊ីអ៉ីវ១០យួរ, ត្រីខ០១កេសធំ, សាប៊ូ៣០ប្រអប់តូច, ម៉ាស២០ប្រអប់ និងបច្ច័យ ៤០០,០០០រៀល ។
លោកអភិបាលក៏បានជូនថវិកា យាយជី តាជីសរុប ៤៥នាក់ ក្នុង០១នាក់ ១០,០០០រៀល ។ ក្នុងថ្ងៃដដែលនេះដែរក្រុមការងារក៏បានចុះពិនិត្យសាលាវិទ្យាល័យឫស្សីកែវ និងសាលាបឋមសិក្សាឫស្សីកែវ ពីស្ថានភាពបច្ចុប្បន្ន ដើម្បី ត្រៀមបើកដំណើរការឡើងវិញនាពេលខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង