មន្ដ្រីជាន់ខ្ពស់ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើក ឡើងថា វិស័យអធិការកិច្ចមានសារៈសំខាន់ណាស់ ក្នុងភារកិច្ចជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា ទប់ស្កាត់ ប្រឆាំងអំពើពុករលួយ
ភ្នំពេញ៖ លោក ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បញ្ជាក់ថា វិស័យអធិការកិច្ចមានសារៈសំខាន់ណាស់ ក្នុងភារកិច្ចជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា លើការងារបង្កា ទប់ស្កាត់ ប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា ដែលមានអភិបាលកិច្ចល្អ ជាស្នូល ។
នេះបើតាមការបញ្ជាក់ឲ្យដឹងលោក ណុប ចាន់ណារិន្ទ ដែលធ្វើឡើង កាលពីថ្ងៃច័ន្ទទី៦ ខែកញ្ញា ឆ្នាំ២០២១ ក្នុងជំនួប សំណេះ សំណាល ជាមួយ លោក អគ្គនាយក អគ្គនាយករង ទទួលបន្ទុក នៃអគ្គនាយកដ្ឋានដ្ឋាន អធិការកិច្ច និងលោកប្រធាននាយកដ្ឋានអធិការកិច្ចទី២ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រយៈពេលប្រមាណ១ម៉ោងកន្លះ ។
លោកចាត់ទុកការប្រការជុំថ្ងៃនេះ មានសារៈសំខាន់ ស្របពេលដែលយើងកំពុងស្ថិតនៅក្នុងបរិបទ រួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩។ ដំណាក់កាលនេះ មិនត្រូវភ្លេចយុទ្ធសាស្ត្ររបស់វីរបុរសយើង ដែលបានអនុវត្តន៍ដោយជោគជ័យកាលពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ គឺ ដៃម្ខាងការពារ និងដៃម្ខាងកសាង នោះឡើយ ។ លោកបានបញ្ជាក់ថា៖ ទៀតថា ការជួបគ្នានេះ បន្ទាប់ពីរូប លោក ត្រូវបានលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់សេចក្តីទុកចិត្តឲ្យ លោក ទទួលជួយការងារលោកស្រី លើវិស័យអធិការកិច្ចទី២ ។
របៀបវារៈនៃកិច្ចប្រជុំរួមមាន ៖
១ ស្តាប់របាយការណ៍ សកម្មភាព របៀបរបបធ្វើការងារកន្លងមក ២ ពិនិត្យ ស្វែងយល់ពីតួនាទី ភារកិច្ចរបស់នាយកដ្ឋានអធិការកិច្ច ទី២,៣ ផ្ទៀងផ្ទាត់ការងារ អធិការកិច្ចទី២ ទៅនឹងអភិក្រមទាំង៧ នៃអនុក្រិត្យ១៦៨ និងអនុក្រិត្យ លេខ០៣៤ ផែនការសកម្មភាពសំរាប់អនុវត្តបន្ត និង៥ សេចក្តីផ្សេងៗ ៕. សំរិត