ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ផ្ដល់អំណោយ ជាសម្ភារៈពេទ្យ និងស្បៀង ជូនមន្ទីរពេទ្យព្រះកេតុមាលា ដើម្បីប្រើប្រាស់ក្នុងអំឡុងជំងឺកូវិដ-១៩

277

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានផ្ដល់ស្បៀង និងសម្ភារៈពេទ្យ ជូនដល់ដល់ លោកស្រី
ឧត្តមសេនីយ៍ទោ កើត ស៊ីយុត្តិ នាយករងមន្ទីរពេទ្យព្រះកេតុមាលា នៅទីស្តីការក្រសួង នាព្រឹកថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីមន្ទីរពេញមានលទ្ធភាព យក ទៅប្រើប្រាស់ ក្នុងអំឡុងជំងឺកូវិដ- ១៩ ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ដែលបានបំពេញការងារយ៉ាងសស្រាក់សស្រាំ និងទទួលបាន លទ្ធផលល្អនាពេលកន្លងមក ក៏ដូចជាការងារស្នូល និងក៏ដូចជាការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។
លោកជំទាវក៏បានបន្តទៀតថា៖ អំណោយ ដែលបានផ្តល់ជូនក្នុងថ្ងៃនេះ គឺទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន The New Venetian Casino & Hotel ដែលជាវិស័យឯកជន បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសម្រាលបន្ទុករបស់មន្ទីរពេទ្យព្រះកេតុមាលា ក្នុងសកម្មភាពទប់ស្កាត់ប្រយុទ្ធប្រឆាំង នឹងការរីករាលដាលជំងឺឆ្លងកូវីដ១៩ ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ។
លោកជំទាវ ឧត្តមសេនីយ៍ទោ កើត ស៊ីយុត្តិ ក៏បានគោរពថ្លែងនូវអំណរគុណ ចំពោះលោកជំទាវកិត្តិសង្គហបណ្ឌិត ដែលជានិច្ច កាលតែងតែបានបានផ្តល់សម្ភារៈជួយដល់មន្ទីរពេទ្យ យើង យកមកប្រើប្រាស់ ក្នុងអំឡុងជំងឺកូវិដ- ១៩ ដែលកំពុងរីករាលដាលចូលក្នុងសហគមន៏ ។
អំណោយ ដែលប្រគល់ជូននៅពេលនេះមាន ៖ អង្ករ ៥០០គីឡូក្រាម ,ម៉ាស់ ៥កេសធំ, មី ២០កេសតូច,ទឹកសុទ្ធ ២០កេស, អាវពេទ្យ PPE ១០០អាវ,អាល់កុល៥កាន និងថវិកាមួយចំនួន ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង