ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាប​ជនសង្ស័យ​ ៣​នាក់​ ព្រួតគ្នាវាយយុវជន២នាក់ កំពុងអូសម៉ូតូរកកន្លែងប៉ះកង់ បណ្ដាលឲ្យបាត់បង់​ជីវិត​ម្នាក់​

143

 

ភ្នំពេញ ៖ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពីឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការរង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ ​លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ បាន​ដឹកនាំ​កង​កម្លាំង​ដោយ​ផ្ទាល់​ចុះ​បង្ក្រាប​ជនសង្ស័យ​ចំនួន​៣​នាក់​ ក្រោយពីបានព្រួតគ្នាវាយទៅលើយុវជន២នាក់ កំពុងអូសម៉ូតូរកកន្លែងប៉ះកង់ បណ្ដាលឲ្យ​បាត់បង់​ជីវិត​ម្នាក់​។

ករណី​ឃា.ត.កម្មខាងលើនោះ បានកើតឡើងកាលពីវេលាម៉ោង ៦​និង២០នាទីល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សាក​សព​ជនរងគ្រោះដែលត្រូវវា.យស.ម្លាប់.នោះមានឈ្មោះ សួន ឃាង អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកហាង ស្នាក់នៅផ្ទះជួលក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកម្នាក់ទៀត មានសំណាងរត់រួចឈ្មោះ ហម ទ្រួស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិជម្រៅ ឃុំកំពង់សឹង្ហ​ ស្រុកព្រះស្តេច ខេត្តព្រៃវែង (ពុំមានរងរបួសឡើយ)។ ដោយ​ឡែក​ក្រុមជនដៃដល់ មាន​គ្នា​ចំនួន​ ៣នាក់​ ក្នុងនោះរួមមាន ១) ឈ្មោះវុទ្ធី សុីលន អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ២) ឈ្មោះជេត វីយូ អាយុ១៧ឆ្នាំ។ ៣) ឈ្មោះធឿន សុខលីន អាយុ២០ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ។

តាម​ការ​បំភ្លឺ​របស់​ជនរងគ្រោះ​ឈ្មោះ​ ហម​ ទ្រួស​ បាន​ឲ្យ​ដឹង​ថា​ នៅមុនពេលកើតហេតុខ្លួន​ (ជនរងគ្រោះទាំង២នាក់)​ បាននាំគ្នាជិះម៉ូតូចេញពីផ្ទះជួល នៅភូមិចំការឪឡឹកទៅរកទិញអីហូប។ លុះទៅដល់ត្រង់ចំណុចកើតហេតុ ម៉ូតូបែកកង់ទៅមុខលែងរួច។ ពេលនោះ ក៏បាននាំគ្នាបណ្ដើរម៉ូតូ​ដេីម្បី​រកកន្លែងប៉ះកង់ជិះបន្តទៀត។ ប៉ុន្តែ​កំពុងអូសម៉ូតូដើរសុខៗ ស្រាប់តែលេចមុខក្រុមជនដៃដល់ កាន់ដំបងឈើមូលទៅដល់ ដេញមកវា.យជនរងគ្រោះទាំង២នាក់ ។​ ខណៈនោះខ្លួន​ (ជនរងគ្រោះឈ្មោះ ហម ទ្រួស)​ ក៏​លោតចូលទៅក្នុងទឹក និងរត់រួច រីឯ​ជនរងគ្រោះឈ្មោះសួន ឃាង រត់អត់ទាន់ ក៏ត្រូវជនដៃដល់វា.យចំកញ្ចឹងក និងក្បាលរបួសធ្ងន់ធ្ងរ បន្ទាប់មកជនដៃដល់ រត់គេចខ្លួនបាត់។ ក្រោយពេលកើតហេតុ គេបានបញ្ជូនជនរងគ្រោះ ទៅសង្រ្គោះបន្ទាន់ តែដោយសារតែរបួសធ្ងន់ពេក ក៏បានស្លា.ប់នៅតាមផ្លូវ។

បន្ទាប់មកបងស្រីជនរងគ្រោះ បានទៅដាក់ពាក្យប្ដឹង សុំឲ្យនគរបាលជួយអន្តរាគមន៍ ភ្លាមៗនោះកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយឯក ម៉ន វុធី អធិការនគរបាលខណ្ឌ ។ ក្រោមការចង្អុលបង្ហាញ ដោយឯកឧត្តម ឧត្តមសេនីយឯកស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ ហើយដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ឈានដល់ការឃាត់ខ្លួន បាន​ចំនួន​៣នាក់ នាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង