ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាកបាទក្រហមកម្ពុជា ផ្ដល់អំណោយ ជូនដល់អង្គការផ្ទះបាយកុមារ

55

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ នេះ
រដ្ឋបាលខណ្ឌបឹងកេងកង គឺលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និង លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងដោយបានទៅចូលរួមពិធីចែកអំណោយកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និង ជានាយិការខុទ្ទការល័យសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ជូនដល់«អង្គការផ្ទះបាយកុមារ» មានទីតាំងនៅសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។
អំណោយរួមមាន÷
១. ថវិកា ចំនួន ១០,០០០,០០០ រៀល
២. អង្ករ ចំនួន ៣តោន
៣. មី ចំនួន ២០០កេស
៤. ត្រីខ ចំនួន ១៥កេស
៥. ទឹកសុទ្ធ ចំនួន ២០កេស
៦. ភេសជ្ជៈ ចំនួន ១០០កេស
៧. អំបិល ចំនួន ១០០គីឡូ
៨. ប្រេងឆា ៣០០ ml
៩. ម៉ាស់ ចំនួន ៥កេស
១០. ទឹកត្រី ចំនួួន ២០យួរ
១១. ទឹកសុីអុីវ ចំនួន ២០យួរ។
ឆ្លៀតក្នុងឱកាសនោះផងដែរលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិលើកឡើងក្នុងន័យគិតគូដល់បងប្អូនដែលរស់នៅក្នុងមូលដ្ឋានសូមអោយពួកគាត់បន្ដចូលរួមអនុវត្ដនូវវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ” បីការពារ បីកុំ “គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង