ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង ចុះពិនិត្យការ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ដល់ប្រជាជនវ័យចំណាស់ដូសជំរុញ

58

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នេះលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និង លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងដោយបានបន្តចុះត្រួតពិនិត្យសកម្មភាពនៃចាក់វ៉ាក់សាំងបង្ការជំងឺ១៩ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានវ័យចំណាស់ចាប់ពីអាយុ៦០ឆ្នាំឡើងទៅនូវ (ដូសជំរុញ AstraZeneca )នៅមណ្ឌលសុខភាពទួលស្វាយព្រៃ ផ្លូវ៣៦៤ សង្កាត់ទួលស្វាយទី២ ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន ក៏បានសាកសួរសុខទុក្ខដល់ក្រុមការងារសម្របសម្រួលនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩និងប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាលើកទី៣ឬ ដូសជុំរុញដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ នៅមណ្ឌលសុខភាពទួលស្វាយព្រៃ ក្នុងខណ្ឌបឹងកេងកង ឱ្យបានគ្រប់ៗគ្នាហើយសូមអោយបងប្អូនបន្តអនុវត្តន៍នូវវិធានការ៣ការពារ និង ៣កុំ គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ។
ជាមួយគ្នានោះផងដែរក្នុងនាមបងប្អូនប្រជាជនដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញដោយពួកគាត់សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ និង មានការកោតសរសើរមិនដាច់ពីមាត់ចំពោះការខិតខំប្រឹងប្រែងពីសំណាក់លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង អស់លោក. លោកស្រីជាអភិបាលរងខណ្ឌព្រមទាំងមន្រ្តីដែលពាក់ព័ន្ធជាច្រើនរូបទៀតដោយបានប្រឹងប្រែងយកអស់ពីកម្លាំងកាយ ,កម្លាំងចិត្ត និង កម្លាំងប្រាជ្ញាក្នុងការគិតគូខ្ពស់ពីសុខុមាលភាពបងប្អូនប្រជាជនក្នុងមូលដ្ឋានដោយចុះធ្វើការសម្របសម្រួល និង ជំរុញដល់យុទ្ធនាការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនដល់ប្រជាជនគ្រប់វ័យពោលគឺចាប់ពីវ័យកុមារដល់វ័យជំទង់អាយុក្រោម១៨ឆ្នាំទាំង២ដូសនិងលើកទី៣ដូសជំរុញដល់ប្រជាជនពេញវ័យនិងវ័យចំណាស់ចាប់ពីអាយុ៦០ឆ្នាំឡើងទៅដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងនិងទទួលជោគជ័យតាមការកំណត់ផងដែរស្របតាមទ្រឹស្ដីមួយបានលើកឡើងថាលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងខ្ញុំ គាត់មានការគិតគូបងប្អូនប្រជាជនជាធំ ដោយក្ដីមេត្តា ផ្ដល់នូវស្នាមញញឹមដល់ប្រជាជនផងណា ដោយពោលវាចា៎!ទន់ភ្លន់កក់ក្ដៅ៕

អត្ថបទដែលជាប់ទាក់ទង