ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២ថ្ងៃចេញរថយន្តបូមលូ ច្រើនគ្រឿង បាញ់ទឹកលាងសម្អាត កំណកដឹ និងភក់ សំរាមនៅផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ ,ផ្លូវជាតិលេខ២ ,ជុំវិញវត្តភ្នំ

196

 

ភ្នំពេញ៖រយះពេល២ថ្ងៃជាប់គ្នានេះអង្គភាពលូទឹក និងបូមទឹកមន្ទីសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានចេញរថយន្តបូមលូជាច្រើនគ្រឿងបាញ់ទឹកលាងសម្អាតកំណកដឹនិងភក់ សំរាមនៅផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ ផ្លូវជាតិលេខ២ ជុំវិញវត្តភ្នំនិងនៅបរិវេនវត្តវង្គត់បូរីឱ្យបានស្អាតឡើងវិញក្រោយភ្លៀងបណ្ដាលឱ្យមានដីប្រឡាក់។
លោកម៉ែន សុខខេន ប្រធានស្តីទី អង្គភាពលូទឹកនិងបូមទឹកនៃមន្ទីសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដោយអនុវត្តតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញលោកសាំ ពិសិដ្ឋប្រធានមន្ទីសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញឱ្យអង្គភាពចេញរថយន្តបូមលូជាច្រើនគ្រឿងចេញបូមនិងបាញ់បូមលាងសម្អាតដីភក់នៅផ្លូវក្រោមដីនៃស្ពានអាកាសស្ទឹងមានជ័យឱ្យស្អាឡើងវិញមូលហេតុដោយសាររយះពេល២ទៅ៣ថ្ងៃកន្លងមកនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ហើយមានទឹកភ្លៀងច្រើនហូរចូលលូហើយលូក្រោមដីនោះហូរអត់ទាន់បណ្ដាលឱ្យមានទឹកដក់ហើយកកដីជាប់ថ្នល់។ស្ពានអាកាសស្ទឹងមានជ័យនៅសង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ។
លោកបន្តថាចំណែកឯផ្លូវក្រោមដីនៅស្ពានអាកាសចោមចៅនោះខាងអង្គភាពយើងអត់ធ្វើការលាងសម្អាតទេដោយខាងក្រុមហ៊ុនocicធ្វើខ្លួនឯងហើយកាលលិចថ្ងៃមុនខាងគេដោះស្រាយបានមិនហៅយើងជួយទេ។
លោកមែន សុខខេនបានបន្តទៀតថារយះពេល២ថ្ងៃនេះគីថ្ងៃទី៨និងទី៩កញ្ញាក្រៅពីការងារបូមលាងផ្លូវក្រោមដី លាងផ្លូវ៣ចំណុចខាងលើនោះអង្គភាពបូមលូយើងបានបាញ់ទឹកលាងសម្អាតដីនិងភក់នៅតាមបណ្ដោយផ្លូវជាតិលេខ២ក្នុងសង្កាត់ចាក់អង្រែលើនិងក្រោមក្នុងខណ្ឌមានជ័យដែលភ្លៀងមកមានទឹកដក់នៅលើផ្លូវយើងបានយកឡានទៅបាញ់លាងសម្អាតដែរហើយបន្តមកយើងបានបូមលាងសម្អាតជុំវិញវត្តភ្នំសង្កាត់វត្តភ្នំ ខណ្ឌដូនពេញឱ្យបានស្អាតកើយយកកំណកដីនិងភក់លើថ្នល់ចេញហើយបន្តមកទៀតបានបូមលាងសម្អាតនៅក្នុងបរិវេនវត្តវង្គត់បូរីក្នុងសង្កាត់អូបែកក្អមខណ្ឌសែនសុខ៕

អត្ថបទដែលជាប់ទាក់ទង