ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខេត្ដតាកែវ ចាក់បំផ្លាញចោល អាល់កុលក្លែងក្លាយ ៩៤៤ប៊ីដុង ក្រោយបង្រ្កាបបានកាលពីថ្ងៃអាទិត្យមុន

64

 

តាកែវ៖ ថ្ងៃនេះកម្លាំងនគរបាលខេត្តតាកែវបានចាក់បំផ្លាញចោលទឹកអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន៩៤៤ប៊ីដុង ក្រោយ ប្រតិបត្តិការបង្ក្រាប និងរឹបអូសដកហូតបាន នៅ ពីរ ទីតាំង ផ្សេងគ្នា ក្នុងស្រុក គីរីវង់ កាលពីថ្ងៃអាទិត្យមុន។
ការចាក់ បំផ្លាញចោល អាល់កុល ក្លែងក្លាយ នេះ ធ្វើឡើង ក្រោម វត្តមាន លោក ឧ ត្ត ម សេនីយ៍ ទោ សុខ សំណាង ស្នងការ នគរបាល ខេត្តតាកែវ លោក ខាន់ សុខា អភិបាលរង ខេត្តតាកែវ និង មន្ត្រី ពាក់ព័ន្ធ មួយចំនួន ផងដែរ ។ ទឹក អាល់កុល ក្លែងក្លាយ ( មេ តា ណុល ) ដែល បាន ចាក់ បំផ្លាញចោល មាន ចំនួន ៩៤៤ ប៊ីដុង ស្មើ នឹង ២៨៣២០ លីត្រ បន្ទាប់ពីបង្រ្កាបបានកាលពី ថ្ងៃអាទិត្យទី០៥ ខែកញ្ញា ឆ្នាំ ២០២១ វេលា ម៉ោង ១៤ និង ៣០ នាទី ។ ការបង្រ្កាបនេះធ្វើឡើងដោយកម្លាំង ជំនាញ បន្ទាប់ពីបាន ប្រទះឃើញ រ៉ឺម៉ក ម៉ូតូ ចំនួន ០២ គ្រឿង កំពុងដឹក ទឹក អាល់កុល ក្លែងក្លាយ នៅតាម បណ្តោយ ផ្លូវជាតិ ០២ ស្ថិតក្នុង ភូមិ ផ្សារ ឃុំ ភ្នំ ដិ ន ស្រុក គីរីវង់ ខេត្តតាកែវ ។ ក្ក្ពេលនោះកម្លាំង នគរបាល ជំនាញ សហ ការជាមួយ មន្ត្រី សាខា កាំកុងត្រូល ប្រចាំ ខេត្តតាកែវ អាជ្ញាធរ ពាក់ព័ន្ធ និង មានការ សម្រប សម្រួល នីតិវិធី ពី លោក ជីវ ចាន់ តារា ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្តតាកែវ ផង នោះ ក៏បានឃាត់និងរឹបអូសទឹក អាល់ ក្លែងក្លាយ ( មេ តា ណុល ) ចំនួន ពីរ ទីតាំង ផ្សេងគ្នា ដែលមាន តំណាង ម្ចាស់ ទំនិញ ឈ្មោះ ហុង ស្រី ម៉ាច និង ឈ្មោះ ច័ន្ទ សុ ណា មាន ចំនួន ៩៤៤ ប៊ីដុង ស្មើ និង ២៨៣២០ លីត្រ យកទៅរក្សាទុក ហើយសម្រេចយកមកចាក់បំផ្លាញចោលក្នុងថ្ងៃនេះតែម្តង៕. សំរិត

អត្ថបទដែលជាប់ទាក់ទង