ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯ.ឧ ឃួង ស្រេង៖ គ្រឹះស្ថានរដ្ឋសិក្សា និងឯកជនទាំងអស់ នឹងអាចបើកដំណើរការ ឱ្យសិស្សានុសិស្សបានចូលរៀនវិញ ចាប់ពីថ្ងៃ១៥ខែកញ្ញានេះតទៅ

69

ភ្នំពេញ៖ គ្រឹះស្ថានរដ្ឋនិងឯកជនទាំងអស់នឹងបើកដំណើរការឱ្យសិស្សានុសិស្សបានចូលរៀនវិញ ចាប់ពីថ្ងៃ១៥ខែកញ្ញានេះតទៅ ក្រោយពីខកខានអស់រយៈពេលជាង៧ខែ ដោយសារការរាតត្បាតជម្ងឺកូវីដ-១៩ ។ ការបើកគ្រឹះស្ថានសិក្សាអោយសិស្សានុសនុសិស្សបានចូលរៀនឡើងវិញនេះ លុះត្រាតែគ្រឹះស្ថានទាំងនោះ បានបំពេញលក្ខន្តិកៈ គ្រប់គ្រាន់របស់ក្រសួងសុខាភិបាល ដែលជឿបានថា មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំ
តាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ មន្ទីរសុខាភិបាលនិងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នារសៀលថ្ងៃទី០៩ខែកញ្ញាឆ្នាំ ២០២១នេះនៅសាលារាជធានីភ្នំពេញ ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា គ្រឹះស្ថានទាំងរដ្ឋនិងឯកជននឹងបើកដំណើរការឱ្យចូលរៀនចាប់ពីថ្ងៃពុធទី១៥ ខែកញ្ញាឆ្នាំ២០២១នេះតទៅ ។ ការបើកឱ្យដំណើរការនេះបាន លុះត្រាតែគ្រឹះស្ថានសិក្សាទាំងអស់ បានបំពេញលក្ខខណ្ឌតិកៈគ្រប់គ្រាន់ទាំងអនាម័យ បរិស្ថាននិងការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល សំដៅធ្វើយ៉ាងណា អាចធានាបានថា មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ទន្ទឹមនឹងនេះលោកឃួង ស្រេង ក៏បានជំរុញ ឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវសហការជាមួយមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ ដើម្បីធ្វើតេស្តិ៍
រហ័ស ទៅលើគ្រូបង្រៀន បុគ្គលិកសិក្សាទាំងអស់ដោយត្រូវចាប់ផ្ដើមអនុវត្ត ការងារនេះចាប់ពីថ្ងៃស្អែកទី ១០ខែកញ្ញានេះតទៅ ។ បើអនុវត្តបតាមលក្ខន្តិកៈបានល្អប្រសើរហើយនោះ គ្រឹះស្ថានសិក្សានោះនឹងដំណើរការសិក្សាឡើងវិញបាន។
លោកបញ្ជាក់ផងដែរថា ចំពោះគ្រឹះស្ថានសិក្សាឯកជនទាំងអស់គឺត្រូវធ្វើពាក្យស្នើសុំ បើកគ្រឹះស្ថានសិក្សារបស់ខ្លួនឡើងវិញ មករដ្ឋបាលរាជធានីភ្នំពេញ ហើយក្រោយពី រដ្ឋបាលរាជធានីភ្នំពេញពិនិត្យ ឃើញថា បានបំពេញនូវលក្ខន្តិកៈ ដែលរដ្ឋបាលរាជធានីភ្នំពេញជំរុញឲ្យអនុវត្តបានល្អប្រសើរហើយនោះ គ្រឹះស្ថានទាំងនោះនឹងទទួលបានការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញដើម្បីឲ្យបើកដំណើរការសិក្សាជាធម្មតាឡើងវិញ ។
លោកឃួង ស្រេង បានបន្តទៀតថា ការបើក
សាលារៀននេះគឺជាជំហានដំបូងមួយនៃការបើកឲ្យដំណើរការឡើងវិញនូវវិស័យផ្សេងៗទៀត
មានន័យថា បើការបើកឲ្យដំណើរការ ការសិក្សាតាមគ្រឹះស្ថានអប់រំទាំងអស់ ដំណើរការល្អហើយនោះយើងក៏នឹងអាចបន្តបើកឡើងវិញនូវវិស័យទេសចរណ៍ជាបន្តបន្ទាប់ទៀតផងដែរ។
លោក ឃួង ស្រេងបានបញ្ជាក់ឲ្យដឹងទៀតថា ការបើកសាលារៀនទាំងឯកជននិងរដ្ឋឡើងវិញនេះ គឺដំណើរការតែសាលា ចាប់ពីអនុវិទ្យាល័យនិងវិទ្យាល័យទាណងអស់គឺថ្នាក់ទី០៧ទៅដល់ថ្នាក់ទី១២ប៉ុណ្ណោះ ហើយបើដំណើរការនេះឈានទៅរលូនហើយនោះ យើងនឹងគិតគូពីថ្នាក់មត្តេយ្យសិក្សានិងបឋមសិក្សាបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង