ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សប្បុរសជនប្រគល់គ្រឿងឧបភោគ បរិភោគ និងសំភារៈ ប្រើប្រាស់មួយចំនួន ជូនរដ្ឋបាលរាជធានី ដើម្បីប្រឆាំងទប់ស្កាត់ មេរោគកូវីដ-១៩

51

 

ភ្នំពេញ៖ គ្រឿងឧបភោគ បរិភោគ និងសំភារៈ ប្រើប្រាស់មួយចំនួន ដើម្បីប្រឆាំងទប់ស្លាត់ ការឆ្លងរីករាលដាល មេរោគកូវីដ-១៩ ត្រូវបានក្រុមហ៊ុន ឆ្នោតមហាសំណាង យកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩ ។
ពិធីប្រគល់ ទទួលនេះបានធ្វើឡើង នៅរសៀលថ្ងៃទី០៩ កញ្ញានេះ ក្រោមវត្តមាន លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក កើត ឆែ ក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងថា ៖ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ឆ្នោតមហាសំណាង ដែលបានឧបត្ថម្ភ ១.អង្ករចំនួនៈ ២០តោន ,២.ទឹកបរិសុទ្ធវីតាល់ ចំនួនៈ ១០០កេស,៣ មីជាតិចំនួន ១០០កេសតូច,៤ អាល់កុល ចំនួន ១៥០លីត្រនិង៥.ម៉ាស់ ចំនួន ១២,៥០០ម៉ាស់ជួនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ និងចាត់វិធានការទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩ (Covid-19)។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហា តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ ១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។
លោកអភិបាលរងលើកឡើងថា៖ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្ដីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាត់ពីមេរោគកូវីដ-១៩(Covid-i9)។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំ ទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង