ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌមានជ័យ ចុះរៀបចំសណ្តាប់ធ្នាប់ ត្រង់ចំណុចមុខបុរីប៉េងហួត ស្ទឹងមានជ័យផ្លូវ២១៧ កែងផ្លូវ មុនីរ៉េត រហូតមកដល់គល់ ស្ពានអាកាសស្ទឹងមានជ័យ

83

ភ្នំពេញ ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បន្តដឹកនាំគណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ចុះរៀបចំសណ្តាប់ធ្នាប់ ត្រង់ចំណុចមុខបុរីប៉េងហួតស្ទឹងមានជ័យផ្លូវ២១៧ កែងផ្លូវ មុនីរ៉េត រហូតមកដល់គល់ស្ពានអាកាសស្ទឹងមានជ័យ ។

ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់នេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានមានប្រសាសន៍ថា ការរៀបចំសណ្តាប់ធ្នាប់នេះគឺរដ្ឋបាលខណ្ឌមានជ័យ និងធ្វើឡើងជាប្រចាំ ដើម្បីឲ្យមានរបៀបរៀបរយ សណ្តាប់ធ្នាប់ល្អ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ក៍ដូចជាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានបន្តទៀតដែរថា មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសអាចកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍បានទៀតផង និង ត្រូវបង្កើនការអប់រំ ផ្សព្វផ្សាយអំពីច្បាប់ និង ផលប៉ះពាល់ នានាដែលបណ្ដាលមកពីការមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក ។

– យើងត្រូវរៀបចំសណ្តាប់ធ្នាប់អោយបានល្អនៅតំបន់មួយចំនួន ដែរតែងតែកើតនៅបញ្ហា កកស្ទះជាប្រចាំនោះមានដូចជា ផ្សារ ទីប្រជុំជន សាលារៀន និង តំបន់ស្មុគស្មាញនានា ក្នុងមូលដ្ឋាន ជាពិសេស តាមផ្សារក្រមួន ត្រូវហាមឃាត់ ការដាក់តាំងលក់ទំនិញ ឬឥវ៉ាន់នៅលើដងផ្លូវចិញ្ចើមផ្លូវ ការចតយានយន្តគ្រប់ប្រភេទដែលធ្វើអោយមានការប៉ះពាល់ដល់ការធ្វើចរាចរប្រជាពលរដ្ឋលើផ្លូវសាធារណះថែមទៀតផងនោះ ។

ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ បានបន្តទៀតដែរថា កន្លងមកនេះអាជ្ញាធរខណ្ឌ-សង្កាត់ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពី លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានអោយគ្រប់សង្កាត់ទាំង៧ ត្រូវចុះណែនាំអប់រំ ដូចជា អ្នកលក់ដូរតាមចិញ្ចើមផ្លូវ ក៏ដូចជាអ្នករំលោភលើការ៉ូឡា យកធ្វើជាចំណតកម្មសិទ្ធ ឬជាកន្លែងលក់ដូរ របស់ខ្លួន នៅតាមផ្សារក្រមួន នានាក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ធ្វើអោយដូចភ្លៀងរលឹមផងដែរ ។

ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខេមរុណ បានសង្កត់ធ្ងន់ថា ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនេះ គឺសំដៅទៅលើ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានខណ្ឌ និងត្រូវធានាអោយបានលើការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយការកកស្ទះចរាចរ និង សុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ ។

អត្ថបទដែលជាប់ទាក់ទង