ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការស៊ើបអង្កេតបន្ថែម បានបង្ហាញថា សាកសពទាំង២នាក់ គឺបានស្លា.ប់ដោយការលង់ទឹកចៃដន្យ

52

 

ភ្នំពេញ ៖​ ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) បានផ្តល់ជំនួយដល់កម្លាំងនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកញ្ញា បន្ទាប់ពីកុមារ ២នាក់បានបាត់ខ្លួន។

នៅវេលាម៉ោង៧ល្ងាច ថ្ងៃទី១១ ខែកញ្ញា អង្គភាពការពារកុមារ (CPU) បានទៅពិនិត្យកន្លែងកន្លែងកើតហេតុស្ថិតនៅជាយក្រុង នៃរាជធានីភ្នំពេញ ដែលកុមារ២នាក់បានបាត់ខ្លួន។ ពេលដែលទៅដល់ ក្រុមការងារយើងបានទទួលពត៌មានថា សាកសពកុមារម្នាក់ ត្រូវបានគេស្រង់ចេញពីបន្លាយទឹកដែលមានចម្ងាយប្រហែល ១០០ម ពីផ្ទះ និងសាកសពទី២ពុំទាន់រកឃើញនៅឡើយ។

ការពិនិត្យសាកសពបានបង្ហាញថាមូលហេតុស្លាប់របស់ក្មេងនេះ គឺដោយសារការលង់ទឹក។ អង្គភាពការពារកុមារ (CPU) បានជួយស្វែងរកសាកសពទី២ ប៉ុន្តែមិនជោគជ័យ។ សាកសពទី២ត្រូវបានរកឃើញនៅវេលាម៉ោង៦ព្រឹកនៃថ្ងៃបន្ទាប់។ ការស៊ើបអង្កេតបន្ថែមបានបង្ហាញថាសាកសពទាំង២នាក់ គឺបានស្លា.ប់ដោយការលង់ទឹកចៃដន្យ។

នេះគឺជាការរំលឹកទៅដល់អ្នកទាំងអស់គ្នាថា យើងកំពុងតែនៅក្នុងរដូវវស្សា ហើយចំនួនកសិដ្ឋាន ដែលមាននៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗ នឹងមានរន្តៅទឹកជាច្រើន ដែលពោពេញទៅដោយគ្រោះថ្នាក់។ ក្រុមការងារយើងសូមបង្ហាញភាពសោកស្តាយ ទៅដល់ក្រុមគ្រួសាររងគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង